Khmer Dictionary: ពាន
Chuon Nath's Khmer-Khmer Dictionary
-
ពាន
( កិ.កិរិយាសព្ទ )
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ : ពានរបង, ពានវាំង ។ ឡើងពាក់ទ្រាបពីលើ : គោពានគ្នា (ព. ព.)។
- ព្រានត្រោកពានត្រាំង ឬ - ពានត្រោកព្រានព្រៃ (ព. ប្រ.) បំពាក់បំពានទាំងស្រុងទាំងកំរោលឥតគិតពីខុសពីត្រូវ (ហាក់ដូចជាដើរពានលើត្រោកឬព្រៃ) ។
- ពានលើគ្រោះកាច ប្រទះលើគ្រោះកាច ។
- ពានស្កុន ពានលើដំណើរស្កុនការ; មានពាក្យកាព្យបុរាណ្យថា : កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
ពាន
( ន.នាមសព្ទ )
ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម : ពានស្លា, ពានបារី; ហៅថា ជើងពាន ក៏បាន ។
- ពានព្រះស្រី (រ. ស.) ពានដាក់ស្លាបារីថ្វាយព្រះរាជា ។
- ខ្សែពាន ខ្សែឬចម្រៀកស្បែក សម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឲ្យវិល ។
Headley's Khmer-English Dictionary
-
ពាន
( v )
[pien]
to walk on, step over, pass over, climb over / in / on; to get into; to walk about in, roam; to trespass; to storm (e.g. a fortress)
-
ពាន
( v )
[pien]
(of animals) to mate / mount (a female) (vulgar)
-
ពាន
( v )
[pien]
to bump into; to run into, encounter, happen upon (esp. something unpleasant)
-
ពាន
( n )
[pien]
small vase, chalice, bowl, cup; tray, stand
-
ពានរ
( n )
[pienɔɔ]
monkey, ape
-
ពានរិន្ទ
( n )
[pieneaʔrin]
Bānarinda (king of all the monkeys; the king of the monkey armies in the Ramayana)
-
ពានា
( v )
[pienie]
to wear a scarf under one arm and over the opposite shoulder (usually under the right arm and over the left shoulder)
-
ពាន់
( num )
[poan]
thousand
-
ពាន់តា
( n )
[poan taa]
kind of a tree used to make walking sticks
-
ពាន់នេត្រ
( n )
[poan neit]
one thousand eyes (epithet of Indra)