Khmer Dictionary: ពាក់
Chuon Nath's Khmer-Khmer Dictionary
-
ពាក់
( កិ.កិរិយាសព្ទ )
ដាក់ព្យួរឬដាក់ថ្ពក់បន្តោក : ពាក់ឆត្រនឹងដៃកែវ ។ លើកស៊កប្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ : ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន, ពាក់ទុំហូ, ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង (រ. ស. ទ្រង់) ។ ឡើងពានលើគ្នា : គោពាក់គ្នា (ព. ព.) ។
- ពាក់ខ្សែទាម ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម ។
- ពាក់ចែវ ស៊កក្បាលចែវក្នុងរង្វង់ចែវ ហើយលើកចែវមួលត្រឡប់ឲ្យណែនមាំ ដើម្បីនឹងចែវទូក ។
- ពាក់ចំបាប់ ចាប់គៀកចំបាប់គ្នា ។
- ពាក់ព័ន្ធ ព័ន្ធពាក់លើគ្នា ។
- ពាក់មង រាយមងដាក់ឲ្យជាប់ត្រី ។
- ពាក់អាមឹង ពោលពាក្យឈ្លានពាន ដោយប្រមាថមើលងាយដល់ហៅ អា ហៅ មឹង ដូចជានិយាយថា នែអានេះ, អាអ្ហែងដឹកគោហ្នឹងទៅឯណា ? គោហ្នឹងមឹងលួចគេទេអ៊្ហៃ ? មឹងប្រយ័ត្នណា៎ៈ ! ប្រយ័ត្នជាប់គុកវ៉ី ! (ព. សា.) ។
Headley's Khmer-English Dictionary
-
ពាក់
( v )
[peak]
to wear / put on (hat, ring, shoes, or any garment other than pants or skirts); to hang up, suspend, hang on; to bear (a license number).
-
ពាក់
[peak]
to assume, take upon oneself
-
ពាក់
( v )
[peak]
to pass through; to thread, string (e.g. put things on a string)
-
ពាក់
( v )
[peak]
to mate / mount a female (of animals)