Khmer Dictionary: ប្រពាត
Chuon Nath's Khmer-Khmer Dictionary
-
ប្រពាត
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពាក្យប្រើក្លាយមកពី សំ. ប្រវាស; បា. បវាស) ។ ចេញឃ្លាតចាកលំនៅប្រក្រតី (ប្រើចំពោះតែ រ. ស.) :
- ស្ដេចចេញប្រពាតព្រៃ គឺស្ដេចចេញទៅក្រសាលព្រៃ កម្សាន្តព្រះរាជហឫទ័យ ។ (បើត្រូវការឲ្យត្រឹមត្រង់តាមប្រភពរបស់ពាក្យ គួរប្រើ ប្រពាស វិញ ព្រោះ សំ. ប្រវាស, វ> ព ជា ប្រពាស; បើធ្វើទម្លាប់ប្រើ យូរៗទៅ ក៏អាចនឹងស្រួលមាត់ទៅឯង : ស្ដេចទ្រង់ប្រពាសព្រៃ ។ នោះប្រើជាកាព្យក៏គង់តែស្រួលមាត់ដែរ : ស្ដេចទ្រង់យាងចេញប្រពាស អស់ទាំងពួករាស្ត្រ រទាសហែហមក្នុងព្រៃ) ។
Headley's Khmer-English Dictionary
-
ប្រពាត
( v )
[prɑpiet]
to start out (on a journey), leave one's residence; to go on an outing, go away for relaxation