Khmer Dictionary: ជីវិត
Chuon Nath's Khmer-Khmer Dictionary
-
ជីវិត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើររស់នៅ, អាយុ : ចិញ្ចឹមជីវិត, រស់នៅអស់មួយជីវិត ។
-
ជីវិតក្ស័យ
( ន.នាមសព្ទ )
[ជីវិត័កក្សៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជីវិតក្សយ; ជីវិតក្ខយ) ដំណើរអស់ជីវិត (សេចក្ដីស្លាប់) ។
-
ជីវិតន្តរាយ
( ន.នាមសព្ទ )
[ជីវិតន់តៈរ៉ាយ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អន្តរាយជីវិត (សេចក្ដីស្លាប់) ។
-
ជីវិតិន្រ្ទិយ
( ន.នាមសព្ទ )
[--តិន ទ្រី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជីវិតិន្រ្ទិយ; ជីវិតេន្រ្ទិយ) ឥន្រ្ទិយគឺជីវិត, អំណាចនៃជីវិត, កម្លាំងជីវិត ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវិត និង ឥន្រ្ទិយ) ។
-
ជីវិតទាន
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ការឲ្យជីវិត, ការទុកជីវិតគេឲ្យរស់, ការលើកលែងមិនសម្លាប់, ការឲ្យអភ័យចំពោះមនុស្ស, សត្វដោយមិនឲ្យគេខ្លាចភ័យពីរឿងបាត់បងជីវិត ឧ. អស់ទានទាងឡាយ ប្រាជ្ញអធិប្បាយ មានផលល្អប្លែកតែទាស់នៅចាញ់ ជីវិតទានឯក មានផលអនេក ព្រោះចែកគេរស់ ។
Headley's Khmer-English Dictionary
-
ជីវិត
( n )
[ciivɨt]
- detail »
life; spirit; lifetime; age, existence, living.