Khmer Dictionary: ចិត្ត
Chuon Nath's Khmer-Khmer Dictionary
-
ចិត្ត
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ : ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។
-
ចិត្ត
( គុ.គុនសព្ទ, ន.នាមសព្ទ ) [ចិត-តៈ ឬ ចិត-ត្រៈ ] or ចិត្រ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចិត្ត; ចិត្រ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិចិត្ត ឬ វិចិត្រ ទៀតផង) ។ ច្រើនប្រើជា គុ. ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់...។
- ចិត្តការ ឬ ចិត្រការ្យ (--កា) ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ... (ស្ត្រីជា ចិត្តការិកា) ។
- ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬវិទ្យាខាងការវិចិត្រ ។ល។ល។
Headley's Khmer-English Dictionary
-
ចិត្ត
( n ) [cət, cettaʔ-]
heart (as the seat of emotions), feelings, emotions; mind, spirit, will (power); intention; thought, opinion; nature, disposition; in compounds ចិត្ត often corresponds to English `psycho-' (ចិត្ត is often paired with ថ្លើម `liver' to emphasize the totality of the emotion or trait)
-
ចិត្ត
( n ) [cət, cettaʔ-]
fifth month of the Cambodian lunar calendar (corresponding to mid-March - mid-April)
-
ចិត្ត
[cət, cettaʔ-]
See: ចិត្រ -
ចិត្ត
( adj ) [cət, cettaʔ-]
to be mean, vicious, fierce, hot temperedSurin