Khmer Dictionary: គោក
Chuon Nath's Khmer-Khmer Dictionary
-
គោក
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក : ទីគោក, ម្ហូបគោក, សម្លគោក, ឆាគោក, ឡើងទៅលើគោក ។ ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។
-
គោក
( ន.នាមសព្ទ )
ឈ្មោះតំបន់ទួលខ្ពស់មួយ ក្នុងសង្កាត់លេខ ២ ក្រុងភ្នំពេញ ឋិតនៅខាងលិចមណ្ឌលកីឡាក្រុង ជាទីគោកដែលទឹកមិនលិចក្នុងរដូវវស្សា ។ ដោយហេតុទួលនោះ ជាទីគោកខ្ពស់ទឹកមិនលិចដូច្នោះ ទើបគេហៅ ទួលគោក ។ តមកហៅក្លាយថា ទួលគក មកពីសរសេរជាអក្សរបារាំងថា Kork ។ សព្វថ្ងៃរាជការក្រុងរៀបចំតំបន់នេះទៅជាភូមិមួយដ៏ស្អាតល្អសមរម្យតាមសម័យនិយម : ទួលគោកជាតំបន់ថ្មីមួយក្នុងព្រះរាជធានីភ្នំពេញ ។
Headley's Khmer-English Dictionary
-
គោក
( n )
[kouk]
ground, (dry) land
-
គោក
( adj )
[kouk]
to be dry, arid; (of food) composed mainly of non-liquid ingredients
-
គោក
( n )
[kouk]
hillSiem Reap