Khmer Dictionary: គង
Chuon Nath's Khmer-Khmer Dictionary
-
គង
( កិ.កិរិយាសព្ទ )
លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗ តាមត្រូវការ ឬលើកជើង, លើកដៃដាក់លើគ្នា ឬដាក់លើអ្នកដទៃ : គងឈើ, គងឫស្សីលើដំបូលទូក, លើគំនរឧស; លើកជើងគងលើគ្នា, លើកដៃគងថ្ងាស ។
-
គង
( កិ.កិរិយាសព្ទ )
ទាស់, ឆ្គង : និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់ ។
-
គង
( ន.នាមសព្ទ )
គ្រឿងភ្លេង ឬ គ្រឿងសម្រាប់វាយឲ្យសញ្ញាគ្នាធ្វើដោយលោហជាតិ មានសណ្ឋានមូល មានដោះផតខាងក្នុង : គងតូច, គងធំ, វាយគងប្រជុំគ្នាស្ដាប់ធម៌ ។
Headley's Khmer-English Dictionary
-
គង
( v )
[kɔɔŋ]
to lean something long up against something; to place something long across something else.
-
គង
( adj )
[kɔɔŋ]
to be in a crossed position
-
គង
( v )
[kɔɔŋ]
to rest / support the legs (across something)
-
គង
( n )
[kɔɔŋ]
gong
-
គង
( adj )
[kɔɔŋ]
to be wrong; hateful, vile
-
គង់
( adj )
[kʊəŋ]
to be safe, guarded, protected; invulnerable; firm, steadfast; durable
-
គង់
( pvp )
[kʊəŋ]
inevitably, (will) surely, (will) certainly
Eg. វាគង់តែចាស់ទេទោះបីវាខំ ប្រើថ្នាំប៉ូវយ៉ាងណាក៏ដោយ: He's going to get old no matter how many vitamins he takes.
Reference: គង់តែ -
គង់
[kʊəŋ]
See: គង់តែ
Reference: គង់នឹង -
គង់
( v )
[kʊəŋ]
to reside, live, stay, be located; to sit
-
គង្គ
( n )
[kʊəŋkeaʔ]
water; river