Khmer Dictionary: ក្ទម្ពទេស
Chuon Nath's Khmer-Khmer Dictionary
-
ក្ទម្ពទេស
( ន.នាមសព្ទ )
[ក្ទំ-- ]
ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់មកហើយ; អ្នកខ្លះហៅឈើនេះថា
- សម្បួរទេស, អ្នកខ្លះហៅ
- សម្បួរប្រាក់, អ្នកខ្លះហៅ
- ទុំទេស, អ្នកខ្លះហៅ
- ក្រៈទុំថេត (តាមសំដីសៀម), តាមពិតត្រូវហៅ
- ក្ទម្ពទេស ឬ សម្បួរទេស : គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កានិង ផ្លែខ្ចីជាអាហារបានផង ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ក្ទម្ពទេស
kind of shrub with edible leaves and fruit (Leucoena glauca