Khmer Dictionary: កលិយុគ
Chuon Nath's Khmer-Khmer Dictionary
-
កលិយុគ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ : ប្រទះលើកលិយុគ; ស្រុកកើតកលិយុគ ។ តាមក្បួនក្នុងប្រទេសឥណ្ឌាដែលប្រកាន់តាមសណ្ដាប់ធ្នាប់អំពីបុរាណយូរអង្វែងណាស់មកហើយថា យុគមាន ៤ យ៉ាងគឺ ទី១ ក្ឫតយុគ, ទី២ ត្រេតយុគ, ទី៣ ទ្វាបរយុគ, ទី ៤ កលិយុគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
Headley's Khmer-English Dictionary