Khmer Dictionary: អំណោយ
Chuon Nath's Khmer-Khmer Dictionary
-
អំណោយ
( ន.នាមសព្ទ )
ការឲ្យ; អ្វីៗដែលឲ្យ (កុំប្រើថា សេចក្ដីអំណោយ, ការអំណោយ, របស់អំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើជា របស់ជាអំណោយ ដូច្នេះបាន) ។
- អំណោយផល ផលទាន : មានអំណោយផល ។
- ទទួលអំណោយ ទទួលរបស់ដែលគេឲ្យដោយសទ្ធា ។
- ធ្វើអំណោយ ឲ្យអ្វីៗ ដោយសទ្ធា ។ (កុំប្រើជា សេចក្ដីអំណោយ, ការអំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើស្ទើរជា គុ. ថា របស់អំណោយ ដូច្នេះបានជាជំនួស របស់ជាអំណោយ ។ មួយវិញទៀត គួរកុំប្រើជា កិ. តាមសៀម ព្រោះសៀមយកពាក្យខ្មែរថា អំណោយ ន. នេះទៅប្រើជា កិ. ថា អាំន្វយ អ. ថ. អាំនួយ គេប្រែថា អ្វយ អ. ថ. អួយ “ឲ្យ” ទីទៃពីខ្មែរស្រឡះធេង) ។
Headley's Khmer-English Dictionary