Khmer Dictionary: អន្តេវាសិក
Chuon Nath's Khmer-Khmer Dictionary
-
អន្តេវាសិក
( ន.នាមសព្ទ )
or អន្តេវាសី
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អន្តវាសិន៑ ឬ អន្តេវាសិន៑ “អ្នកច្រើនតែនៅក្នុងសម្នាក់ឬក្នុងទីជិតគ្រូ”) សិស្ស, កូនសិស្ស (ប្រើជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី) ។
- អន្តេវាសិក (ដោយសង្ខេប) មាន ៥ ប្រភេទគឺ ១-បព្វជ្ជន្តេវាសិក សិស្សបំបួស (ឲ្យបានជាសាមណេរ); ២-ឧបសម្បទន្តេវាសិក សិស្សសូត្រ (ឲ្យបានជាភិក្ខុ); ៣-ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤-និស្សយន្តេវាសិក សិស្សនិស្ស័យ (សិស្សសូមនិស្ស័យនៅអាស្រ័យផង); ៥-ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ (ហៅថា វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេ>អន្តេ, សិស្ស និង អាចារ្យ ផង ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អន្តេវាសិក
[ʔɑnteɛ -----]
boarding-school student; intern
-
អន្តេវាសិកដ្ឋាន
[ʔɑnteɛ -----]
boarding-school
-
អន្តេវាសិកភាព
[ʔɑnteɛ ----- pʰiep]
(medical) internship