Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អញ្ញត្រ

Chuon Nath's Khmer-Khmer Dictionary
  1. អញ្ញត្រ ( ន.នាមសព្ទ ) [អ័ញ-ញ៉ាត់-ត្រៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អន្យត្រ) ទីទៃ, ទីទៃ​ផ្សេង​ពី​គេ, ដោយ​ឡែក, ផ្សេង, ផ្សេង​ដោយ​ឡែក ។ បា. សំ.
    - អញ្ញត្រ​ភណ្ឌ ឬ - --វត្ថុ ភណ្ឌៈ​ឬ​វត្ថុ​ផ្សេង​ៗ, ដោយ​ឡែក ។
    - អញ្ញត្រ​សព្ទ សព្ទ​ដោយ​ឡែក គឺ​ពាក្យ​ខ្លះ​ដែល​សរសេរ​ខុស​ពី​បែប​ប្រើ​អក្សរ ខុស​ពី​សំឡេង​និយាយ (ដើម្បី​រក្សា​បែប​ដើម​ឲ្យ​គង់​នៅ), ដូច​ជា នេះ, នោះ, ស្តេច, សម្តេច, ស្រេច, សម្រេច, អញ, អ្នក (មាន​សំឡេង​ជា និះ, នុះ, ស្តាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់); ឬ​សូរ​អាន​ឮ​ផ្សេង​ពី​សំឡេង​អក្សរ​ខ្មែរ​ដូច​ជា ខែ​មីនា (--នា) ថា (--ន៉ា), ព័ត៌មាន (ព័រ-តៈម៉ាន) ថា ព័រ-ដ៏មាន, វត្តមាន (វ័ត-តៈម៉ាន) ថា វ័ត-តៈមាន ជាដើម នេះ​ក៏​ជា អញ្ញត្រ​សព្ទ ដែរ ពី​ព្រោះ​អាន​ឮ​សូរ​តាម​ទម្លាប់​ផ្សេង​ពី​សូរ​ស័ព្ទ​របស់​អក្សរ​ខ្មែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​មិន​ឲ្យ​ហ៊ាន​កែ​ឬ​លុប អញ្ញត្រ​សព្ទ ថា : អញ្ញត្រ​សព្ទ ប្រើ​តាម​ទម្លាប់ ចាស់​ព្រឹទ្ធ​ព្រេង​នាយ សរសេរ​យ៉ាង​នេះ គេ​ស្ដី​ឲ្យ​ក្លាយ សូរ​សព្ទ​ឃ្លាត​ឆ្ងាយ ពី​ការ​សរសេរ ។ ដូច​អញ​ថា​អាញ់ ពួក​ប្រាជ្ញ​មិន​ក្នាញ់ មិន​ហ៊ាន​បំបែរ​មិន​លុប​លាង​ចោល មិន​ថ្កោល​ទោស​ដែរ បែប​នេះ​ពាក្យ​ខ្មែរ សឹង​មាន​ក្រាស់​ក្រែល ។ ទោះ​ជន​ជាតិ​ណា នៅ​ក្នុង​លោកា ក៏​គេ​ពុំ​ដែល​ហ៊ាន​លុប​លាង​ចោល ព្រោះ​ថ្កោល​ថា​ក្អែល ថា​ជា​ដំណែល ខុស​គួរ​លុប​ឡើយ ។
Headley's Khmer-English Dictionary
  1. អញ្ញត្រ ( adj ) [ʔaɲɲat, ʔaɲɲatraʔ-]
    to be other, different; special; exceptional


Prohok Solutions @2017 : Learn Khmer | Khmer Calendar