Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សោត

Chuon Nath's Khmer-Khmer Dictionary
  1. សោត ( និ.និបាតសព្ទ )
    ឯ, រី​ឯ; ទៀត; ចំណែក​ឯ, ចំណែក​ខាង; ដូច្នោះ; ក៏​ដែរ, ក៏​ដោយ : សោត​ណា យ៉ាង​ណា​ក៏​ដោយ : តាម​តែ​សោត​ណា​ចុះ ! តាម​តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ ! ។
    - សោត​សឹង ឬ - សោត​សឹង​តែ សុទ្ធ​សឹង ឬ​សុទ្ធ​សឹង​តែ : សោត​សឹង​ព្រៃ​ស្បាត, សោត​សឹង​តែ​ផ្លែ​ខ្ចី​ៗ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - សោត​ឯ ចំណែក​ឯ : សោត​ឯ​បង​ខ្ញុំ​ក៏​ដែរ... ។
    - បើ​ពុំ​នោះ​សោត បើ​មិន​ដូច្នោះ​ទេ : បើ​ពុំនោះ​សោត​ក្រែង​តែ​គាត់​មាន​ធុរៈ​អ្វី​ជា​ទម្ងន់ ។
    - បើ​មិន​ទេ​សោត បើ​មិន​មែន​ដូច្នោះ​ទេ : បើ​មិន​ទេ​សោត ឲ្យ​ហៅ​វា​មក​សួរ​ចុះ ! ។
    - ពុំនោះ​សោត មួយ​ទៀត : ពុំនោះ​សោត​ត្រូវ​ឲ្យ​ដំណឹង​ទៅ​ខ្ញុំ​បាន ៥ ថ្ងៃ​មុន ។
    - មួយ​សោត មួយ​ទៀត ។
    - មួយ​វិញ​សោត មួយ​វិញ​ទៀត ។ល។
  2. សោត ( ន.នាមសព្ទ ) [--តៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រោត្រ) ត្រចៀក ។
    - សោត​ទ្វារ ទ្វារ​ត្រចៀក (ត្រចៀក​ជា​ទ្វារ​ចូល​នៃ​សំឡេង) ។
    - សោតប្បសាទ (--ត័ប-ប៉ៈសាត) ប្រសាទ​របស់​ត្រចៀក ។
    - សោត​វិញ្ញាណ សេចក្ដី​ដឹង​ដែល​កើត​ឡើង​អាស្រ័យ​សំឡេង​មក​ប៉ះ​នឹង​សោតប្បសាទ ។
    - សោត​សម្ផស្ស (-សំ-ផស់) ការ​ប៉ះ​ពាល់​សំឡេង​ដោយ​សោតប្បសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ផស្ស ផង) ។
    - សោតាយតនៈ (--យ៉ៈតៈនៈ; បា. < សោត + អាយតន) អាយតនៈ​គឺ​ត្រចៀក, ត្រចៀក​ដែល​ជា​អាយតនៈ​មួយ ក្នុង​អាយតនៈ​ទាំង ៦ ។ល។
  3. សោតា ( ន.នាមសព្ទ ) [--តា ឬ ដា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សោត; ស្រោតស៑) ខ្សែ​ទឹក ។ ព. ពុ. ឈ្មោះ​សោកុត្តរ​ធម៌​មួយ​គូ គឺ​មគ្គ​ផល​ជាដើម​ខ្សែ (ថ្នាក់​មគ្គ​ហៅ សោតា​មគ្គ ឬ សោតា​បត្តិ​មគ្គ, ថ្នាក់​ផល​ហៅ សោតា​ផល ឬ សោតា​បត្តិ​ផល) ។
    - សោតា​បន្ន (--ប័ន; បា. < សោត + អាបន្ន “បាន​លុះ, បាន​សម្រេច”) អរិយ​បុគ្គល​អ្នក​បាន​សម្រេច​លោកុត្តរ​ធម៌​ថ្នាក់​សោតា (បើ​ស្ត្រី​ជា សោតា​បន្នា) ។ល។
  4. សោត្ថិភាព ( ន.នាមសព្ទ ) [សោត-ថិ-ភាប]
    (សោត្ថិ + ភាវ; ស្វស្តិ + ភាវ) សុវត្ថិ​ភាព : បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ ដោយ​សោត្ថិ​ភាព, បាន​ប្រកប​ដោយ​សោត្ថិ​ភាព ។
  5. សោត្រប្រសាទ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សរសៃ​ឆ្មារ​ក្នុង​ត្រចៀក​ដែល​អាច​ញ៉ាំង​ត្រចៀក​ឲ្យ​ឮ​សំឡេង​បាន ។
  6. សោត្រោ ( គុ.គុនសព្ទ ) [--ប៉ៈ-- ] or សោប៉ត្រោ
    ដែល​មាន​សាច់​រឹង​ទាំង​រលុង​ពេក​មិន​សម​ខ្លួន​ផង​ទៀត : ពាក់​អាវ​សោត្រោ, ស្លៀក​ខោ​សោប៉ត្រោ ។
  7. សោត​សម្ផស្ស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ប៉ះ​ពាល់​រវាង​ត្រចៀក​និង​សំឡេង គឺ​ការ​ប៉ះ​ប្រសព្វ​ចួប​គ្នា រវាង​ត្រចៀក​និង​សំឡេង ទើប​កើត​សេចក្ដី​ដឹង​ឡើង ។
Headley's Khmer-English Dictionary
  1. សោត ( fp ) [saot]   - detail »
    beside, in addition, further(more), too, again, moreover, and yet, and still (2) saot, saotaʔ-
    Eg. ប៉ុណ្ណឹងសោតក៏វាមិនដឹង: He didn't know even that.
  2. សោត ( n ) [saot]   - detail »
    ear
  3. សោតា ( n ) [saotaa, saodaa]   - detail »
    flow / current of water, stream
  4. សោតា ( n ) [saotaa, saodaa]   - detail »
    noble eightfold path (Buddh.)
  5. សោតាបត្តិផល   - detail »
    See: សោតាផល
  6. សោតាបត្តិមគ្គ   - detail »
    See: សោតាមគ្គ
  7. សោត្ថិភាព   - detail »
    See: សុវត្ថិភាព
  8. សោត្រោ ( adj ) [sao - trao]   - detail »
    (of clothing) to be loose / loose-fitting / baggy / puffed up; dishevelled


Prohok Solutions @2017 : Learn Khmer | Khmer Calendar