Khmer Dictionary: សម្បា
Chuon Nath's Khmer-Khmer Dictionary
-
សម្បា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or សំបា
(ឝម្បា “ពន្លឺឬរស្មីដែលមានភ្លាមបាត់ភ្លាម; ដែលមិនយូរ, ឆាប់បាត់”) ដែលឆាប់បាត់, ឆាប់រសាយ ។ ខ្មែរប្រើពាក្យនេះចម្ពោះតែជាមួយនឹងពាក្យ ខឹង ថា :
- ខឹងសម្បា ខឹងឆាប់រសាយ, ខឹងភ្លាមបាត់ភ្លាម, ខឹងបន្តិចបន្តួច ។
-
សម្បាច់
( ន.នាមសព្ទ )
or សំបាច់
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សម្បាច “ទទួល, ទទួលរក្សាទុក, រក្សាទុក”) ទ្រព្យកេរ, របស់ជាដំណែល, មរតក : បុត្រធីតាត្រូវទទួលសម្បាច់របស់មាតាបិតា ។ គុ. ដែលជាកេរ, ជាដំណែល, ជាមរតក : ទ្រព្យសម្បាច់, កេរសម្បាច់ ។
-
សម្បារ
( ន.នាមសព្ទ )
or សំបារ
ចម្រៀកស្រទបចេក ដែលច្រៀកធ្វើជាចំណងចងអ្វីៗ, ច្រើនហៅពេញថា សម្បារចេក ។
Headley's Khmer-English Dictionary
-
No matching entries found!