Khmer Dictionary: សេតម្ពរ
Chuon Nath's Khmer-Khmer Dictionary
-
សេតម្ពរ
( ន.នាមសព្ទ )
[សែត័ម-ព ឬ សេត័ម-ព ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សេត “ស” + អម្ពរ “សំពត់, សម្លៀក, សំពត់ស្លៀកដណ្តប់”; ស្វេត + អម្ពរ > សេ្វតម្ពរ) សំពត់ស, សំពត់ស្លៀកដណ្តប់មានព័ណ៌ស ។ អ្នកដែលប្រកាន់ស្លៀកដណ្តប់ចំពោះតែសំពត់មានព័ណ៌ស តមមិនប្រើប្រាស់សំពត់ព័ណ៌ឯទៀត; អ្នកស្លៀកសណ្ដប់សកាន់សីល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកសេតម្ពរ កាន់សីលសង្វរ និងធម៌សុចរិត លះបង់អំពើ ដែលទាញនាំចិត្ត ឲ្យលង់គំនិត ប្រព្រឹត្តធម៌ខ្មៅ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
សេតម្ពរ
[seɛtaʔ~saet -----]
any white fabric; one who only wears white clothing (for religious or other reasons)