Khmer Dictionary: រាសី
Chuon Nath's Khmer-Khmer Dictionary
-
រាសី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្រ្ទ; តាមហោរាសាស្រ្តថា ល្វែងមួយៗមានចម្ងាយ ៣០ អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២ គឺ ១-មេសៈ ឬ មេសរាសី “រាសីចៀម ឬពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសីទី ៤) មាន៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភរាសី “--គោឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុនរាសី “--គូបុរសនិងស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដរាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហរាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញារាសី “--ស្រីក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលារាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិករាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុរាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មកររាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភរាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន២៨ ឬ ចួនកាលមាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីនរាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជាមួយឆ្នាំនៃសុរិយគតិមាន ៣៦៥ ថ្ងៃ ឬចួនកាលមាន ៣៦៦ ថ្ងៃ ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន ១២ គឺ ១-មិគសិរ ឬមិគសិរឫក្ស “ឫក្សក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្សឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃឫក្ស “--ស្វាព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុនឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខឫក្ស “--ក្របី” មាន ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬចួនកាលមាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណឫក្ស, សាវណឫក្ស “--ផ្កាយឈើ” មាន២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទាឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិកឫក្ស “--កូនមាន់” មាន ៣០ ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំដែលមានចន្រ្ទាធិមាស (អធិកវារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិចក្រ ផង) ។ លើករាសី តាំងប្រសិទ្ធីតាមក្បួនតម្រាសូត្ររំលើករាសីដែលអាប់ឲ្យត្រឡប់រុងរឿងឡើង ។ ខ្មែរប្រើពាក្យ រាសី នេះសំដៅសេចក្ដីថា “លំអ; មានលំអ, ស្រស់បស់សមរម្យ; ចម្រើន” ផងក៏បាន (ចំពោះតែមនុស្សឬសត្វ) : មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី ។ល។
-
រាសីចក្រ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិចក្រ>រាសិចក្រ ) ។
Headley's Khmer-English Dictionary
-
រាសី
( n )
[riesəy]
- detail »
sign of the zodiac (According to the solar calendar there are 12 រាសី : 1. មេសៈ or មេសរាសី April; 2. ឧសភៈ or ឧសភរាសី May; 3. មិថុនៈ or មិថុនរាសី June; 4. កក្កដៈ or កក្កដរាសី July; 5. សីហៈ or សីហរាសី August; 6. កញ្ញា or កញ្ញារាសី September; 7. តុលា or តុលារាសី October; 8. ៨. វិច្ឆិកៈ or វិច្ឆិករាសី November; 9. ធ្នូ or ធនុរាសី December; 10. មករៈ or មកររាសី January; 11. កុម្ភៈ or កុម្ភរាសី February; 12. មីនៈ or មីនរាសី March)
-
រាសី
( n )
[riesəy]
- detail »
luck, chance; happiness, good fortune eg. មនុស្សខ្ពស់ហួសរាសី a high-ranking person who overcame humble origins
-
រាសី
( n )
[riesəy]
- detail »
pile, heap; crowd; herd, flock
-
រាសី
( n )
[riesəy]
- detail »
beauty, charm (of people or animals)