Khmer Dictionary: សីតល
Chuon Nath's Khmer-Khmer Dictionary
-
សីត
( គុ.គុនសព្ទ )
[--តៈ ]
or សីតល
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝីត ឬ ឝីតល) ត្រជាក់, រងា ។
- សីតករ ឬ
- សីតភានុ,
- សីតរង្សី ឬ --រស្មី ព្រះចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីតករ ដ៏បវរ ដោយរង្សី, បូណ៌មី ខែកត្តិក ត្រជាក់ស្រេង; ពួកនរៈ និងនារី នាំគ្នាលេង, លោតកញ្ឆេង សើចសប្បាយ រីករាយច្រើន ។
- សីតកាល ឬ--សម័យ វេលាត្រជាក់; រដូវរងា ។
- សីតភ័យ ការខ្លាចរងា ។
- សីតភិត (បា. --ភីត; សំ. ឝីតភីត) អ្នកដែលចាញ់រងា ។
- សីតរស (--រស់) ទឹកត្រជាក់; (រ. ស.) : ព្រះសីតរស ។
- សីតវាត ខ្យល់ត្រជាក់ ។
- សីតាលុ ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា (ព. ផ្ទ. ឧណ្ហាលុ) ។
- សីតុណ្ហភាព (សីតុន-ហៈ--) ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង ។
- សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹកត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
- សីតលចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្តត្រជាក់, ចិត្តជា ។ល។
Headley's Khmer-English Dictionary
-
សីតល
See: សីត