Khmer Dictionary: សិប្ប
Chuon Nath's Khmer-Khmer Dictionary
-
សិប្ប
( ន.នាមសព្ទ )
[សិប-ប៉ៈ ]
or សិប្បៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សិប្ប; ឝល្ប) ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សា មានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអ រហូតដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេងតន្រ្តី, ច្រៀង, រាំ ជាដើម ឬការប្រដាប់តាក់តែង, ការរចនាវិចិត្រផ្សេងៗ (ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់) ។
- សិប្បកម្ម ការជាង ។
- សិប្បករ,
- សិប្បការ ឬ - សិប្បការី ជាង, អ្នកធ្វើជាង (បើស្ត្រីជា សិប្បការិកា ឬ សិប្បការិនី) ។
- សិប្បជីវិកា ការចិញ្ចឹមជីវិតដោយសិប្បកម្ម ។
- សិប្បជីវី អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម (បើស្ត្រីជា សិប្បជីវិនី) ។
- សិប្បវន្ត (--វន្ត) អ្នកមានសិប្បៈ (បើស្ត្រីជា សិប្បវតី ឬ--វន្តី) ។
- សិប្បវិទូ អ្នកចេះសិប្បៈ ។
- សិប្បសាលា សាលារៀនសិប្បៈ, រោងការ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិល្ប ផង) ។
-
សិប្ប --
(មើលក្នុងពាក្យ សិប្ប) ។
-
សិប្បាចារ្យ ឬ សិល្បាចារ្យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
គ្រូបង្រៀនចំណេះផ្នែកខាងការងារហត្ថកម្ម មានជាងផ្ទះ, ជាងគំនូរ, ជាងឡាន, ម៉ាញ៉េ, ទូរទស្សន៍, ទូរស័ព្ទជាដើម ។
-
សិប្បិកា
or សិប្បិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្បិកៈ ឬ សិប្បី) ។
-
សិប្បិកៈ
( ន.នាមសព្ទ )
[សិប-ប៉ិកៈ ]
or សិប្បី
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សិប្បិក ឬ សិប្បី; ឝិល្បិន៑) អ្នកមានសិប្បៈ, អ្នកធ្វើសិប្បកម្ម; បើស្ត្រីជា សិប្បិកា ឬ សិប្បិនី) ។
-
សិប្បិយការ
( ន.នាមសព្ទ )
[សិប-ប៉ិយ៉ៈកា ]
( បា.បាលី ( បាលីភាសា ) )
(សិប្បិយ “ដែលជាកំណើតនៃសិប្បៈ ឬដែលគួរដល់សិប្បៈ” + ការ “ អ្នកធ្វើ; មុខការ”) មុខការដែលជាកំណើតនៃសិប្បៈ, កន្លែងបង្កើតសិប្បៈ ។ ពាក្យនេះខ្មែរសន្មតប្រើជាឈ្មោះក្រសួងសេនាបតី ដែលត្រូវគ្រប់គ្រងត្រួតត្រាលើការបង្កើតសិប្បៈផ្សេង (សម័យមុន) ។
-
សិប្បី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្បិកៈ) ។
-
សិប្បីជាតិ
( ន.នាមសព្ទ )
[សិប-ប៉ីជាត]
( បា.បាលី ( បាលីភាសា ) )
(សិប្បី) ខ្យង; ជាតិខ្យងទួទៅ : គ្រំ, លៀស, ខ្ចៅ ... ជាសិប្បីជាតិ ។
Headley's Khmer-English Dictionary
-
សិប្ប
( n )
[səppaʔ]
- detail »
art, craft, manual work; achievement; mastery; skill, ability
-
សិប្បិកៈ
( n )
[seppeʔkaʔ]
- detail »
person who has artistic talent, artist, artisan
-
សិប្បិយការ
( n )
[seppeyyaʔkaa]
- detail »
work of art; art workshop; government office that formerly controlled the work of craftsmen and artisans
-
សិប្បិវប្បកម្ម
( n )
[seppeʔvʊəppaʔkam]
- detail »
the raising of shellfish
-
សិប្បិវប្បករ
( n )
[seppeʔvʊəppaʔkɑɑ]
- detail »
shellfish breeder
-
សិប្បិសត្វ
- detail »
See: សិប្បីជាតិ -
សិប្បីជាតិ
( n )
[seppəyciet]
- detail »
lamellibranch, bivalve molluscs