Khmer Dictionary: សមរ
Chuon Nath's Khmer-Khmer Dictionary
-
សមរ
( ន.នាមសព្ទ )
[សៈម៉ៈរ៉ៈ ឬ សៈម៉ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សង្រ្គាម, ទ័ព ។
- សមរកម្ម ការច្បាំងគ្នា ។
- សមរប្រកាសន៍ ការប្រកាសសង្រ្គាម ។
- សមរភូមិ (--ភូម) ទីបោះទ័ព, ទីចម្បាំង ។
- សមរភូមិជ័យ (សៈម៉ៈ-ភូម-ជៃ) ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។
- សមរមុទ្ធា (--មុត-ធា) កងទ័ពមុខ, ទ័ពស្រួច ។
- សមរវិជយិន (--វិ-ជៈយិន) ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ល។
-
សមរ
( ន.នាមសព្ទ )
[សៈម៉ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្មរ, ស្មរណ) ការរឭក, ការចងចាំ, ដំណើរនឹកឃើញមិនចេះភ្លេច; សេចក្ដីស្រឡាញ់អស់ពីចិត្ត ។ គុ. ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ (ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី) : សមរថ្ងៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្តីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន ។
Headley's Khmer-English Dictionary
-
សមរ
( adj )
[saʔmɑɑ, saʔmaʔraʔ]
- detail »
to be beloved (esp. of women)
-
សមរ
( n )
[saʔmɑɑ, saʔmaʔraʔ]
- detail »
war; army, forces, troops
-
សមរ
( n )
[saʔmɑɑ, saʔmaʔraʔ]
- detail »
remembrance, unforgettable memory.