Khmer Dictionary: វណ្ណ
Chuon Nath's Khmer-Khmer Dictionary
-
វណ្ណ
( ន.នាមសព្ទ )
[វ័ន-ណៈ ]
or វណ្ណៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វណ្ណ; វណ៌) អក្សរ ។
- វណ្ណកវី (--កៈវ៉ី) អ្នកប្រាជ្ញខាងអក្សរសាស្រ្ត; អ្នកប្រាជ្ញខាងកាព្យឃ្លោង ។
- វណ្ណគតិ (វ័ន-ណៈគៈ--) ដំណើររបស់អក្សរ គឺការតែងសេចក្ដី, ការចងក្រងពាក្យត្រូវតាមលក្ខណៈអក្សរ ។
- វណ្ណកូបិកា (--ប៉ិ--) ដបទឹកសរសេរ (ដបទឹកខ្មៅ) ។
- វណ្ណតូលិកា ប៉ាកកៃ; ស្លាបប៉ាកកា ។
- វណ្ណតូលិកាទណ្ឌ (--ទ័ន) ដងប៉ាកកៃ; ដងប៉ាកកា ។
- វណ្ណទូត សំបុត្រ, ចុតហ្មាយ, ដីកា ។
- វណ្ណព្រឹត្ត ឆន្ទ, កាព្យ : ឆន្ទវណ្ណព្រឹត្ត ។
- វណ្ណមាលា ពួកអក្សរទាំងអស់ ។
- វណ្ណលេខា ដី-ស ។
- វណ្ណវិបរិយាយ ឬ - វណ៌វិបយ៌ាយ (វ័ន-ណៈវិប៉ៈរ៉ិយ៉ា យ ឬ វ័រ-ណៈវិបុ័រ-យ៉ាយ) ការលើកតួអក្សរត្រឡប់មកដើមជាចុងឬចុងជាដើម, ដូចជា: មសក ជាមកស “មូស” ជាដើម (ព. វ. បា. សំ.) ។ល។
-
វណ្ណ
( ន.នាមសព្ទ )
[វ័ន-ណៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វណ្ណ; វណ៌) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស) ។ តាមលទ្ធិព្រាហ្មណ៍ ចែកពូជរបស់មនុស្សជា ៤ ថ្នាក់ ទី ១-ព្រាហ្មណៈ ថា (ដើមកំណើតដំបូងបំផុង) កើតអំពីព្រះឱស្ឋរបស់ព្រហ្ម (ព្រហ្មតម្រូវឲ្យជាម្ចាស់សាសនា មានមុខការខាងបង្រៀនប្រៀនប្រដៅវេទមន្តវិជ្ជាផ្សេងៗ); ទី ២-ក្សត្រិយៈ ឬ ខត្តិយៈ កើតអំពីព្រះពាហារបស់ព្រហ្ម (មានមុខការខាងគ្រប់គ្រងរក្សាប្រទេស); ទី ៣-វៃស្យៈ ឬ វេស្សៈ កើតអំពីព្រះឧរុរបស់ព្រហ្ម (មានមុខការខាងធ្វើកិច្ចការខ្ពង់ខ្ពស់ចុះរងពីក្សត្រិយៈមក ឬកិច្ចការធម្មតា ); ទី ៤-សូទ្រៈ ឬ សុទ្ទៈ កើតអំពីព្រះបាទរបស់ព្រហ្ម (មានមុខការខាងស៊ីឈ្នួលឬការថយថោកផ្សេងៗ) ។ មានបញ្ញត្តិឲ្យស្លៀកដណ្ដប់សំពត់ព័ណ៌ផ្សេងគ្នាគឺ ព្រាហ្មណៈ ត្រូវប្រើសំពត់ព័ណ៌ស, ក្សត្រិយៈ ប្រើសំពត់ព័ណ៌ក្រហម, វៃស្យៈ ប្រើព័ណ៌លឿង, សូទ្រៈ ប្រើព័ណ៌ខ្មៅ; ដោយហេតុនេះទើបហៅពូជរបស់មនុស្សទាំង ៤ ថ្នាក់នុះថា វណ្ណៈ ឬ វណ៌ៈ គឺហៅដោយសំដៅព័ណ៌សំពត់ស្លៀកដណ្ដប់នុះឯង ។ វណ្ណៈទាំង៤នេះហៅតាមអដ្ឋកថាជា កុលវគ្គ “ពួកត្រកូល” ដូច្នេះវិញក៏បាន ។ លុះចំណេរកាលយូរមកពាក្យថា វណ្ណៈ ឬ វណ៌ៈ នេះ ពួកអ្នកប្រាជ្ញខាងអក្សរសាស្រ្តកំណត់ឲ្យប្រែថា “ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស” ។ បវេណីក្នុងកម្ពុជរដ្ឋ លើកថ្នាក់វង្ស ក្សត្រិយ៍ ជាទី១, បារគូបុរោហិត (ដែលសន្មតថាព្រាហ្មណ៍ ) ជាទី២, វៃស្យៈ (ពូជព្រៃងារ) ជាទី ៣, សូទ្រៈ (ពូជអ្នកងារ) ជាទី ៤ (តែឥឡូវពូជសូទ្រៈលើកលែងមិនឲ្យមាន, រាប់បញ្ចូលជាប្រជាជនស្មើមុខគ្នាជាមួយនឹងវៃស្យៈទាំងអស់); ឯព័ណ៌សំពត់ស្លៀកដណ្ដប់មិនមានបញ្ញត្តិ, មានកំណត់ឲ្យប្រើសំពត់ព័ណ៌ផ្សេងគ្នាតែក្នុងព្រះរាជពិធីធំម្តងៗ, ចំពោះតែក្សត្រិយ៍និងមន្រ្តី, ប្រើតាមថ្នាក់ទាំង៤សម្រាប់គឺ ១-សម្រាប់ឯក (សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ) ប្រើសំពត់ព័ណ៌ក្រហម; ២-សម្រាប់ទោ (សម្រាប់ក្សត្រិយ៍ឧភយោរាជ) ប្រើព័ណ៌បៃតង; ៣-សម្រាប់ត្រី (សម្រាប់ក្សត្រិយ៍ឧបរាជ ឬឧបយុវរាជ) ប្រើព័ណ៌ស្វាយ; ៤-សម្រាប់ចត្វា (សម្រាប់សម្តេចព្រះវររាជជននី) ប្រើព័ណ៌ខៀវ ។ ព័ណ៌ផ្លិតសមណស័ក្តិសម្រាប់បព្វជិតជារាជាគណៈឋានានុក្រមក៏ប្រើព័ណ៌តាមលំដាប់ថ្នាក់ទាំង៤ សម្រាប់នុះដែរគឺ សម្រាប់ឯក ផ្លិតព័ណ៌ក្រហម; សម្រាប់ទោ ផ្លិតព័ណ៌បៃតង; សម្រាប់ត្រី ផ្លិតព័ណ៌ស្វាយ; សម្រាប់ចត្វា ផ្លិតព័ណ៌ខៀវ ។ វណ្ណ- សព្ទនេះ ប្រើរួមចូលជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វណ្ណមត្ត ឬ --មាត្រ (វ័ន-ណៈម៉ាត់ ឬ --មាត) ដែលមានត្រឹមតែសម្បុរ; ដែលបានតែព័ណ៌ឥតក្លិន : ផ្កាវណ្ណមត្ត ឬ--មាត្រ; ដែលមានត្រឹមតែពូជពង្សឧត្តម តែឥតចំណេះវិជ្ជា ឬខ្សត់ទ្រព្យ ឬក៏ឥតគេរាប់ : មនុស្សវណ្ណមត្ត ឬ--មាត្រ (បើស្ត្រីជា វណ្ណមត្តា ឬ--មាត្រា ) ។
- វណ្ណវ័ត ឬ
- --វន្ត (វ័ន-ណៈវាត់ ឬ--វាន់) មានសម្បុរ (ល្អ); មានពូជពង្ស (បើស្រ្តីជា វណ្ណវតី ឬ--វន្តី) ។
- វណ្ណសង្ករ (វ័ន-ណៈស័ង-កៈរ៉ៈ ឬ--សង់-ក) សេចក្ដីរង្កៀសចំពោះពូជពង្ស; ការលាយច្រឡំពូជពង្ស; ការលាយចម្រុះព័ណ៌ ។
- វណ្ណសណ្ឋាន សម្បុរនិងទ្រង់ទ្រាយ : មានវណ្ណសណ្ឋានផ្សេងគ្នា ។
- វណ្ណសម្បត្តិ (--សំប័ត) ការបរិបូរដោយសម្បុរ ។
- វណ្ណសេដ្ឋ ឬ
- វណ៌ស្រេស្ឋ (វ័ន-ណៈ-សេត ឬវ័រ-ណៈស្រេស) ដែលប្រសើរព្រោះពូជពង្ស (ព្រាហ្មណ៍ឬក្សត្រិយ៍); បើស្រ្តីជា វណ្ណសេដ្ឋា ឬវណ៌ស្រេស្ឋា... (ព្រាហ្មណី ឬ ក្សត្រិយានី) ។
- វណ្ណសំសគ្គៈ (វ័ន-ណៈស័ងស័ក-គៈ) ការច្រឡំពូជពង្ស, ការលាយពូជពង្ស; ការកាត់ពូជពង្សដែលទីទៃពីគ្នា : កូនវណ្ណសំសគ្គៈ ។ល។
-
វណ្ណ
( ន.នាមសព្ទ )
[វ័ន-ណៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វណ៌) លម្អ; គុណ; សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យពណ៌នាកេរ្តិ៍ឈ្មោះល្អ; រូបរាង; បែប, បែបយ៉ាង; ការកំណត់ហេតុ; លក្ខណៈ;... ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ :
- វណ្ណទាសី ទាសីមានលម្អ គឺនគរសោភិនី, ស្រីពេស្យា ។
- វណ្ណធាតុ (--ធាត) លក្ខណៈរូបរាង ។
- វណ្ណប្បភេទ (វ័ន-ណ័ប-ប៉ៈភេត) ដំណើរផ្សេងបែបគ្នា, បែបទីទៃពីគ្នា;... ។
- វណ្ណវាទី អ្នកពោលពាក្យសរសើរ (បើស្រ្តីជា វណ្ណវាទិនី) ។ល។
-
វណ្ណនា
( ន.នាមសព្ទ )
[វ័ន-ណៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វណ៌នា) ពាក្យពណ៌នា, ពាក្យពន្យល់, សេចក្ដីអធិប្បាយ, អដ្ឋកថា; ការសរសេរ ។
-
វណ្ណយុត្ត
( ន.នាមសព្ទ )
[វ័ន-ណៈយុត ]
or #NAME?
( បា. ស.បាលីភាសាសន្មត )
(សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ ); ៣- ត្រីសព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្សសញ្ញា ឬ បន្តក់ (់); ៧-សំយោគសញ្ញា (័) ៨-លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ); ៩-លេខអស្តា (៏); ១០- កាកបាទ ឬ ជើងក្អែក (+); ១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙); ១២- របះ (។); ១៣- របះចប់ ឬ របះបរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា, ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុងវចនានុក្រមនេះ មានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ . , ; : ? ! = < > “ ” ( ) សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឲ្យឈ្មោះថា សំ. បា. ឬជាខ្មែរអស់ហើយ) ។
Headley's Khmer-English Dictionary
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
letter (of the alphabet)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
color, complexion; ray / beam of light; class, status, caste, lineage (According to the Brahman religion, there are four social classes: (1) ព្រាហ្មណៈ priests and religious preachers; (2) ក្សត្រិយៈ or ខត្តិយៈ royalty; (3) វៃស្យៈ or វេស្សៈ high officials and merchants; (4) សូទ្រៈ or សុទ្ទៈ laborers. Traditionally each class wore a characteristic color of dress: white for the first class, red for the second, yellow for the third and black for the fourth. As a result of this tradition the word វណ្ណៈ or វណ៌ `color' has come to mean `social class' too. At the present time this practice only applies to royalty during formal royal ceremonies, and the colors are red, green, purple and blue which correspond to the four principal ranks within the royal administration. The colors red, green, purple and blue also apply to religious ranks, and are to be seen only on the monks' fans.)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
sign, symbol, mark; beauty; condition, situation; stamp, way; type, sort, kind, mold (e.g. of life)
-
វណ្ណ
( n )
[voan, vannaʔ-, voannaʔ-]
- detail »
good reputation; praise, eulogy