Khmer Dictionary: សត្ត
Chuon Nath's Khmer-Khmer Dictionary
-
សត្ត
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ស័ត-តៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សប្ត, សប្តន៑) ប្រាំពីរ (៧) ។
- សត្តខណ្ឌ (--ខ័ន) ៧ សង្កាត់, ៧ផ្ទាំង; ចីវរសត្តខណ្ឌ ចីវរមានផ្ទាំង៧ ។
- សត្តទិន ឬ - សត្តវារៈ, --ពារ ៧ថ្ងៃ: នៅអស់សត្តទិន គឺរវាង៧ថ្ងៃ (មួយសប្តាហ៍): ក្នុងមួយសត្តវារៈ ។
- សត្តពិធ ៧យ៉ាង, ៧បែប; ៧មុខ ។
- សត្តបរិភណ្ឌ ភ្នំ៧ សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ ។
- សត្តភូមិក ដែលមានជាន់ឬថ្នាក់៧ : ផ្ទះសត្តភូមិក (ផ្ទះ៧ជាន់) ។
- សត្តមាស ៧ខែ ។
- សត្តាហៈ ឬ សប្តាហៈ, សប្តាហ័ន, សប្តាហ៍ (បា. សត្តាហ < សត្ត + អហ “ថ្ងៃ”; សំ. សប្តាហន < សប្ត “៧” + អហន “ថ្ងៃ”) ៧ថ្ងៃ; រវាង ៧ ថ្ងៃ, មួយខួប ៧ ថ្ងៃ : មួយសត្តាហៈ; សប្តាហៈ ទី ១ ។
- សត្តាហកាលិក ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ ថ្ងៃ (ព. វិ. ពុ.) ។
- សត្តាហកិច្ច,
- សប្តាហក្រឹត្យ ឬ - សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់ (ព. វិ. ពុ.) ។ល។
-
សត្ត
( ន.នាមសព្ទ )
[ស័ត, បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ត-តៈ]
or សត្វ (--ត្វៈ)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត (ក្នុងលោកទាំងអស់); កម្លាំង, ពលស័ក្ដិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ... ។
- សត្តក្ខ័យ ឬ - សត្វក្ស័យ ដំណើរអស់អំណាច, អស់កម្លាំង;... ។
- សត្តគុណ ឬ - សត្វ-- គុណនៃសេចក្ដីបរិសុទ្ធ ។
- សត្តឃាត ឬ - សត្វ-- ការពិឃាតសត្វ : ទីសត្តឃាត, ផ្សារសត្តឃាត ទី, ផ្សារ ពិឃាតសត្វ ។
- សត្តឃាតកៈ ឬ - សត្វ-- អ្នកពិឃាតសត្វ (បើស្ត្រីជា --ឃាតិកា) ។
- សត្តឃាតដ្ឋាន ឬ - សត្វឃាតស្ថាន ទីសម្រាប់ពិឃាតសត្វ ឬទីដែលពិឃាតសត្វ ។
- សត្តនាយក ឬ - សត្វ-- (--យក់) អ្នកនាំសត្វ, អ្នកទូន្មានប្រដៅសត្វ; ព្រះពុទ្ធ ។
- សត្តនិករ, --និកាយ ឬ - សត្វ-- ពួកសត្វ ។
- សត្តលោក ឬ - សត្វ-- (ស័ត-ត លោក ឬ ស័ត-ត្វៈ--) លោកគឺពពួកសត្វ, ដែលរាប់ថាជាលោកមួយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីសត្វលោក តែងមានការស្ទោក ព្រោះលោកធម៌ ឥតលាភអាក់អន់ មានលាភត្រេកអរ ចិត្តរែងត្រាច់ចរ រវើកឥតស្រាក ។ល។
- សត្តវិជ្ជា ឬ - សត្វវិទ្យា វិជ្ជាសម្រាប់រក្សាសត្វ, វិជ្ជាពេទ្យសត្វ ។
- សត្តសញ្ញា សេចក្ដីសម្គាល់ថាសត្វ; សញ្ញារបស់សត្វ ។
- សត្តសារ ឬ - សត្វ-- ខ្លឹមរបស់សត្វ; (អ្នកមានបុណ្យអស្ចារ្យ, អច្ឆរិយមនុស្ស, ព្រះពុទ្ធ) ។ ល ។
-
សត្ត --
(មើលក្នុងពាក្យ សត្ត ឬ សត្វ ន.) ។
-
សត្ត --
or សត្តា--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្ត>សត្ត ប. សំ.) ។
-
សត្តបង្ក័ជ
( ន.នាមសព្ទ )
[ស័ត-តៈបង់កាច់ ]
( បា.បាលី ( បាលីភាសា ) )
(សត្ត “៧” + បង្កជ “ដែលដុះក្នុងភក់”) ឈ្មោះឧប្បលមួយប្រភេទ ផ្កាតូចៗ (មានត្របក ៧ ស្រទាប់ ?) សម្បុរក្រហមច្រាល (ឧប្បលច្រាល); ហៅក្លាយជា ស្បង្ក័ជ ក៏បាន : លំចង់ស្បង្ក័ជ លំចង់និងសត្តបង្ក័ជ ។
-
សត្តបុស្ប
( ន.នាមសព្ទ )
[ស័ត-តៈបុស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សត្ត “៧” + បុប្ផ “ផ្កា”; សប្ត + បុស្ប) ឈ្មោះឧប្បលមួយប្រភេទ ផ្កាតូចៗ សម្បុរ-ស (សរសេរជា សត្តបុស្ស ឬ --បុស្យ ក៏មាន, សំដៅសេចក្ដីថា “ឧប្បល-ស”) ។
-
សត្តបុស្ស
or សត្តបុស្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្តបុស្ប) ។
-
សត្តប្បករណាភិធម្ម
( ន.នាមសព្ទ )
[ស័ត-ត័ប-ប៉ៈកៈរ៉ៈ--]
( បា.បាលី ( បាលីភាសា ) )
(< សត្ត “៧” + បករណ “គម្ពីរ” + អភិធម្ម) គម្ពីរព្រះអភិធម្មទាំង ៧ (ព. ពុ.) ។
-
សត្តប្បករណ៍
( ន.នាមសព្ទ )
[ស័ត-ត័ប-ប៉ៈក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សត្តប្បករណ; សប្តប្រករណ) គម្ពីរ ៧, សំដៅចំពោះព្រះអភិធម្មទាំង ៧ គម្ពីរ : សូត្រសត្តប្បករណ៍ ។ ខ្មែរប្រើជា កិ. ក៏មាន, សំដៅសេចក្ដីថា “សូត្របាលីព្រះអភិធម្មទាំង ៧ គម្ពីរដោយសង្ខេប នៅវេលាបង្សុកូលក្នុងព្រះរាជនិមន្ត” : និមន្តលោក ១០០ អង្គសត្តប្បករណ៍ក្នុងព្រះរាជវាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្សុកូល ផង) ។
-
សត្តម
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ស័ត-តៈម៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សប្តម) គម្រប់ ៧, ទី ៧ (ឥត្ថី. សត្តមី, សប្តមី) ។
- សត្តមទិន ឬ - សត្តមវារៈ, --ពារ ថ្ងៃគម្រប់ ៧, ថ្ងៃទី ៧ ។
- សត្តមភូមិ ថ្នាក់, ជាន់ទី ៧ ។ល។
Headley's Khmer-English Dictionary
-
សត្ត
( num )
[sat, sattaʔ-]
- detail »
seven
-
សត្ត
( n )
[sat, sattaʔ-]
- detail »
animal, living creature; life; soul
-
សត្តាហៈ
( n )
[sattaahaʔ]
- detail »
seven days, one week
-
សត្តិ
( n )
[satteʔ]
- detail »
ability, power, faculty