Khmer Dictionary: ពានរ
Chuon Nath's Khmer-Khmer Dictionary
-
ពានរ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សត្វមានរូបរាងស្រដៀងនឹងមនុស្ស (ស្វា) ។
-
ពានរិន្ទ
( ន.នាមសព្ទ ) [ពានៈរិន ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វានរិន្ទ < វានរ “ស្វា” + ឥន្ទ “ជាធំ”; វានរ + ឥន្រ្ទ > វានរេន្ទ្រ) ស្ដេចស្វា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ក្នុងរាមកេរ្តិ៍ប្រើហៅ សុគ្រីព ឬ ហនុមាន ថា ពានរិន្ទ ឬ ពានរេន្ទ្រ) ។
-
ពានរី
( ន.នាមសព្ទ ) [ពានៈរី ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វានរី) ស្វាញី, មេស្វា ។
-
ពានរេន្ទ្រ
( ន.នាមសព្ទ ) [ពានៈរេន ឬ--រេស ] or ពានរេស ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វានរេន្ទ្រ ឬ វានរេឝ < វានរ “ស្វា” + ឥន្ទ្រ “ជាធំ” ឬ + ឦឝ “មានអំណាច, មានកម្លាំង”) ស្ដេចស្វា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពានរិន្ទ ទៀតផង) ។
Headley's Khmer-English Dictionary
-
ពានរ
( n ) [pienɔɔ] - detail »
monkey, ape
-
ពានរិន្ទ
( n ) [pieneaʔrin] - detail »
Bānarinda (king of all the monkeys; the king of the monkey armies in the Ramayana)