Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វត្ត

Chuon Nath's Khmer-Khmer Dictionary
  1. វត្ត ( ន.នាមសព្ទ ) [វាត់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វត៌) ប្រព្រឹត្តិ, ការ​ប្រព្រឹត្ត, សេចក្ដី​ប្រតិបត្តិ; មុខ​ការ, កិច្ច ដែល​គួរ​ធ្វើ; នាទី; ការ​កាន់​សីល​ធម៌; សេចក្ដី​គោរព; ទំនៀម, សណ្ដាប់​ធ្នាប់ :
    - មនុស្ស​មាន​វត្ត​ល្អ មនុស្ស​មាន​សេចក្ដី​ប្រតិបត្តិ​ល្អ;
    - សិស្ស​ធ្វើ​វត្ត ឬ - យក​វត្ត​គ្រូ សិស្ស​ធ្វើ​សេចក្ដី​គោរព​ចំពោះ​គ្រូ ។
    - វត្ត​ប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការ​ប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ ។ បើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ រៀង​ពី​ខាង​ដើម អ. ថ. វ័ត-តៈ, ដូច​ជា :
    - វត្តប្បដិ​វត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្ត​ប្រតិបត្តិ​តូច​និង​ធំ ។
    - វត្ត​បទ (--បត់) ផ្លូវ​របស់​សីល​ធម៌ ។
    - វត្ត​វន្ត (--វ័ន) ដែល​មាន​វត្ត​ប្រតិបត្តិ; បើ​ស្ត្រី​ជា វត្ត​វន្តី ឬ វត្ត​វតី ។
    - វត្ត​សមាទាន (--សៈម៉ា--) ការ​កាន់​វត្ត​ប្រតិបត្តិ ។
    - វត្ត​សម្បន្ន (--សំ-ប័ន) ដែល​បរិបូរ​ដោយ​វត្ត​ប្រតិបត្តិ; បើ​ស្រី​ជា វត្ត​សម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
  2. វត្ត ( ន.នាមសព្ទ ) [វាត់ ]
    ទី​ដែល​មាន​វត្ត​ប្រតិបត្តិ (?); អាវាស​ឬ​អារាម​ជា​ទី​នៅ​អាស្រ័យ​របស់​ពួក​សមណៈ : ឲ្យ​កូន​នៅ​វត្ត ឲ្យ​កូន​ទៅ​នៅ​រៀន​អក្សរ​ឯ​វត្ត ។
    - សាលា​វត្ត សាលា​សម្រាប់​ប្រជុំ​ធ្វើ​បុណ្យ​ក្នុង​វត្ត; សាលា​រៀន​ក្នុង​វត្ត ។ល។ បុរាណ​ហៅ​ថា ក្តី : ឲ្យ​កូន​ទៅ​នៅ​ក្តី ។
Headley's Khmer-English Dictionary
  1. វត្ត ( n ) [voat]
    Buddhist monastery, pagoda / temple complex
  2. វត្ត ( n ) [voat]
    respect, esteem; tradition, discipline; application, fulfillment, implement-ation; profession, job, assignment, task; habit; actions, behavior, conduct
  3. វត្តណ្ឌសេតជាតិ ( n ) [voattandeaʔseetaʔciet]
    fibrin
  4. វត្តនី ( n ) [voattaʔnii]
    road, street
  5. វត្តមាន ( n ) [voattaʔmaan]
    presence, attendance; existence
  6. វត្តមានា ( n ) [voattaʔmaanaa]
    present tense
  7. វត្តិ ( n ) [voatteʔ]
    action, duty.
  8. វត្តិ ( v ) [voatteʔ]
    to act


Prohok Solutions @2017 : Learn Khmer | Khmer Calendar