Khmer Dictionary: អហង្ការ
Chuon Nath's Khmer-Khmer Dictionary
-
អហង្ការ
( ន.នាមសព្ទ ) [អៈហ័ង-ការ ] or អហំការ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អហំការ ឬប្រើជា អហង្ការ ក៏មាន) សេចក្ដីប្រកាន់ថាអញ គឺសេចក្ដីប្រកាន់ថាអញថាគេ; សេចក្ដីប្រកាន់ខ្លួន : មិនព្រមចុះចាញ់គ្នា ដោយមានអហង្ការទាំងពីរខាង ។ ខ្មែរប្រើជា កិ. វិ. សំដៅសេចក្ដីថា “ដាច់ខាត, ម៉ឺងម៉ាត់” ក៏មាន : ប្រកែកដាច់អហង្ការ ប្រកែកដាច់ខាត ។
- អហង្ការមមង្ការ ឬ - អហំមមំការ (--មៈម័ង--) សេចក្ដីប្រកាន់ថាអញ ថារបស់អញ; មានះក្រៃពេក : មានអហង្ការមមង្ការតែរៀងរាល់ខ្លួន ឥតអ្នកណាស្ដាប់អ្នកណា; ពួករេហ៍ពលទាំងពីរខាង សុទ្ធតែមានអហំមមំការដូចៗគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មមង្ការ ផង)។
-
អហង្ការិន
( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៈហ័ង-កា រ៉ិន ] or អហង្ការី ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--រិន៑; --រី) ដែលមានអហង្កការ; ដែលប្រកាន់មានះខ្លាំង; ដែលរឹងត្អឹងឬមុខរឹងក្រៃពេក; អ្នកដែលមានអហង្ការ : មនុស្សអហង្ការិន; បើស្ត្រីជា អហង្ការិនី, ប្រើជា អហំ-- ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អហង្ការ ផង) ។
-
អហង្ការិនី
or អហង្ការី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អហង្ការិន) ។
Headley's Khmer-English Dictionary
-
អហង្ការ
( n ) [ʔaʔhaŋkaa] - detail »
selfishness; arrogance, pride
-
អហង្ការ
( adv ) [ʔaʔhaŋkaa] - detail »
resolutely, definitely, firmly
-
អហង្ការិន
( adj ) [ʔaʔhaŋkaaren] - detail »
to be egocentric, egotistical