Khmer Dictionary: ពំនួត
Chuon Nath's Khmer-Khmer Dictionary
-
ពំនួត
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត : ពំនួតភ្លើង ។ ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធ្វើកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង (ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ) ។
Headley's Khmer-English Dictionary
-
ពំនួត
( n )
[pumnuət]
kind of fire-making apparatus consisting of two pieces of wood or bamboo and some tinder, a fire-saw (One piece of wood, generally the harder piece, is rubbed against the other to produce hot dust which ignites the tinder)