Khmer Dictionary: ពោះ
Chuon Nath's Khmer-Khmer Dictionary
-
ពោះ
( ន.នាមសព្ទ )
ប៉ែករាងកាយដែលមានក្រពះ ពោះវៀននៅខាងក្នុង : ឈឺពោះ, ហើមពោះ, ចុកពោះ, សៀតពោះ, ចម្អែតពោះ ។
- ពោះគោពោះក្របី (ព. ប្រ.) និយាយពីមនុស្សល្មោភស៊ី ដែលបរិភោគអាហារញឹកញយពេកបន្តិចស៊ីនេះបន្តិចស៊ីនោះ ខុសពេលខុសទម្លាប់ ឬមនុស្សដែលបរិភោគអាហារច្រើនហួសប្រមាណ (ព. ទ្រ. ម.) ។
- ពោះគោ, ពោះជ្រូក ពោះវៀន ឬក្រពះគោ ឬជ្រូក : បបរពោះគោ, បបរពោះជ្រូក ។ មានពោះពុង, ពពោះ, មានផ្ទែពោះ មានគ័ភ៌ ។
- ដុះពោះ ដែលមានសាច់ពោះក្រាស់ឡើងខ្ពស់ទទុង ។ ប៉ែកផ្ទៃពីខាងក្នុង ឬពីខាងក្រោមទល់គ្នានឹងខ្នង, បណ្ដូល : ពោះឫស្សី, ពោះធាងត្នោត; ពោះត្រឡាច ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ទៃ ផង) ។
Headley's Khmer-English Dictionary