Khmer Dictionary: ពិសា
Chuon Nath's Khmer-Khmer Dictionary
-
ពិសា
( គុ.គុនសព្ទ )
or ពីសា
ដែលមានឱជារស, ឆ្ងាញ់, ចាប់មាត់, : ចំណីពិសា, ឆ្ងាញ់ពិសា (ព. គ.) ។
-
ពិសា
( កិ.កិរិយាសព្ទ )
បរិភោគ (ស៊ី); ពាក្យគួរសមសម្រាប់គ្រហស្ថឬបព្វជិតនិយាយទៅរកគ្រហស្ថដែលគួរគោរព : អ្នកពិសាហើយឬនៅ ?; អញ្ជើញលោកពិសា !, អញ្ជើញពិសាឲ្យបរិបូណ៌ !; (ដោយសំដៅសេចក្ដីថា បរិភោគឆ្ងាញ់) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ី ផង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ពិសាផ្លែប្រាំ ពិសារសធម្ម ពិសាសត្យា ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា- ចាចេញមធូរ ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
ពិសាខ
( ន.នាមសព្ទ )
[--សាក ]
or វិសាខ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិសាខ; វិឝាខ) ឈ្មោះខែទី ៦ តាមចន្ទគតិ : ខែពិសាខ ។ ឈ្មោះនក្សត្រឬនក្ខត្តឫក្សទី ១៦ : ពិសាខឫក្ស ។
-
ពិសាខបូជា
( ន.នាមសព្ទ )
[--ខៈបូ-- ]
or វិសាខ--
( បា.បាលី ( បាលីភាសា ) )
(វិសាខ + បូជា) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន; ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា : ថ្ងៃពិសាខបូជា, ធ្វើពិសាខបូជា ។
-
ពិសាល
( ន.នាមសព្ទ )
or វិលាល
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិសាល; វិឝាល) ទូលាយ; ធំ; ប្រសើរ ។ សម្រាប់និយាយផ្សំនឹងពាក្យ ពិសេស ឬ វិសេស ថា :
- ពិសេសពិសាល ឬ - វិសេសវិសាល សំដៅសេចក្ដីថា ប្រសើរប្លែក, ល្អប្លែក ។
- ពិសាលដ្ឋាន ឬ - វិសាលដ្ឋាន ទីទូលាយ, ទីដែលធំ ។ល។
Headley's Khmer-English Dictionary
-
ពិសា
( v )
[piʔsaa, piisaa]
- detail »
to eat / drink (form used when speaking to / of others)
-
ពិសា
( adj )
[piʔsaa, piisaa]
- detail »
to be delicious, tasty, good (of food)
-
ពិសាខ
( n )
[piʔsaak]
- detail »
Visākh (sixth month of the Cambodian lunar calendar corresponding to mid-April - mid-May)
-
ពិសាល
( adj )
[piʔsaal]
- detail »
to be wide, broad, huge, superior