Khmer Dictionary: ពិស្ណុ
Chuon Nath's Khmer-Khmer Dictionary
-
ពិស្ណុ
( ន.នាមសព្ទ )
[ពិស-ស្ណុ]
or វិស្ណុ (វិស-ស្ណុ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិឞ្ណុ) ព្រះនារាយណ៍ ។
-
ពិស្ណុការ
( ន.នាមសព្ទ )
[ពិស-ស្ណុកា, ឬ ត. ទ. ពឹស-ស្ណុកា ឬ ពឹស-កា]
ពាក្យហៅឃ្លាតក្លាយមកអំពី បា. វិស្សកម្ម, សំ. វិឝ្វកម៌ន៑ ដែលជានាមនៃទេវតាអ្នកមានចំណេះខាងការជាងជាអ្នកសម្រេចកិច្ចការថ្វាយព្រះឥន្រ្ទដែលធ្លាប់ហៅថា ព្រះវិស្សកម្ម ។ ពួកជាងពីបុរាណច្រើនជឿថា ទេវតានោះជាគ្រូធំលើជាងទាំងឡាយ, ព្រោះហេតុនោះ បានជាហៅរណ្ដាប់ជាទ្រនឹបជាង ឬទ្រនឹបគ្រូថា រៀបព្រះពិស្ណុការ...។
-
ពិស្ណុលោក
( ន.នាមសព្ទ )
[ពិស-ស្ណុ-, ឬ ត. ទ. ស្រ. ពឹស--]
ឋានន្តរសម្រាប់ចៅហ្វាយស្រុកខែត្រទាំងឡាយ, ក្នុងសម័យរាជ្យពីដើមជាមន្ត្រីទីស្ដេចត្រាញ់, តែសម័យបច្ចុប្បន្ននេះ ជាទីអភិបាលខែត្រដែលរួមហៅថា ខែត្រតាកែវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិស្ណុ និង លោក ផង) ។
Headley's Khmer-English Dictionary
-
ពិស្ណុ
( n )
[pɨhsnuʔ]
- detail »
Vishnu (one of the principal Brahman deities)