Khmer Dictionary: ពិចារណា
Chuon Nath's Khmer-Khmer Dictionary
-
ពិចារណា
( ន.នាមសព្ទ )
[ពិចារ៉ៈណា, ឬ ត.ទ.ស្រ. ពិចាណា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វិចារណា) ការត្រិះរិះ, រំពឹង, គិតគ្នេរ : ធ្វើការពិចារណា, សេចក្ដីពិចារណា ។ ខ្មែរច្រើនប្រើជា កិ. ត្រិះរិះ, រំពឹង, គិតគ្នេរ, គ្នេរគ្នាន់ : ត្រូវពិចារណាមើលសិន, ពិចារណាមើលទោសខ្លួន ។ សួរបញ្ជាក់, ជជីកសួរ, ឈ្លេចសួរ : ពិចារណាសួរឲ្យឃើញខុសត្រូវ; វាយពិចារណា ។
-
ពិចារណា
( កិ.កិរិយាសព្ទ )
[ពិចាណា ]
ជាវ, (ទិញ, លក់) សម្ដីសម្រាប់បព្វជិតពុទ្ធសាសនិកឲ្យគេទិញរបស់អ្វីៗឲ្យជាពាក្យប្រើបញ្ចៀសមិនឲ្យចំលើពាក្យថា ទិញ : លោកគ្រូត្រូវការឲ្យពិចារណាអ្វីខ្លះ ? (ទាំងអ្នកទិញនិងអ្នកលក់ត្រូវប្រើពាក្យ ពិចារណា នេះដូចគ្នា ឬប្រើសម្ដីថា ជាវ វិញក៏បាន : ជាវបាត្រ, ជាវចីវរ ។ល។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិញ, លក់ ១ កិ. និង ជាវ កិ. ទៀតផង) ។
Headley's Khmer-English Dictionary
-
ពិចារណា
( v )
[piʔcaaraʔnaa]
to ponder, examine, think over, consider seriously; to analyze.
-
ពិចារណា
( n )
[piʔcaaraʔnaa]
examining, analyzing
-
ពិចារណា
( v )
[piʔcaaraʔnaa]
to buy / sell (used by Buddhist monks)
See: ជាវ