Khmer Dictionary: ពារាណសី
Chuon Nath's Khmer-Khmer Dictionary
-
ពារាណសី
( ន.នាមសព្ទ )
[--ណៈសី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វារាណសី ឬ វរាណសី) ឈ្មោះក្រុងមួយក្នុងដែនកាសី (ប្រទេសឥណ្ឌា) តាំងនៅនាត្រើយខាងឆ្វេង (ខាងកើត) នៃទន្លេគង្គាជាយូរអង្វែងណាស់ហើយ មិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជា បេណរ៉េស ឬ បេណរ៉ែស (ហៅតាមឈ្មោះក្នុងផែនទីលោក) ។ បានជាក្រុងនេះមានឈ្មោះថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះមានទឹកស្ទឹងឈ្មោះ វរុណ (វ > ព ជា ពរុណ) និងស្ទឹង អសិ ហូរចូលមកក្នុងទន្លេ គង្គា (Gange) នាវស្សានរដូវ (ទឹកហូរខ្លាំង) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង (ជាព្រះរាជវាំង) និងប៉ែកខាងជើង (ជាទីផ្សារធំទូលាយ) នៃក្រុងនេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុងរដ្ឋកាសី) : កាលណោះ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីរដ្ឋកាសី...; ព្រះសក្យមុនីសម្ពុទ្ធទ្រង់សម្ដែងព្រះធម្មចក្កជាបឋមទេសនារបស់ព្រះអង្គនាឥសិបតនមិគទាយវ័នជិតក្រុងពារាណសីប្រោសបញ្ចវគ្គិយភិក្ខុ... (ក្រុងនេះឋិតនៅក្បែរច្រាំងទន្លេគង្គា ប៉ែកខាងឆ្វេង គឺប៉ែកខាងកើត) ។
Headley's Khmer-English Dictionary