Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទារ

Chuon Nath's Khmer-Khmer Dictionary
  1. ទារ ( កិ.កិរិយាសព្ទ )
    ស្រដី​ក្រើន​យក​របស់​ដែល​គេ​ជំពាក់, ក្រើន​តឿន​បន្តឹង​យក​ប្រាក់​តាម​កំណត់​ដែល​ត្រូវ​ចេញ, ត្រូវ​បង់ : ទារ​ប្រាក់; ទារ​ថ្លៃ​ផ្ទះ, ទារ​ប្រាក់​ពន្ធ ។
  2. ទារក ( ន.នាមសព្ទ ) [--រក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ក្មេង​ប្រុស, ក្មេង​ប្រុស​តូច ។ បើ​ក្មេង​ស្រី ទារិកា ។
  3. ទារា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រពន្ធ​ទាំងឡាយ (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  4. ទារាធីន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទារ “ប្រពន្ធ” + អធីន “ការ​ប្រព្រឹត្ត​ទៅ, ការ​ស្ថិត​នៅ​ក្នុង​អំណាច; ឬ​ដែល​ងាយ​ស្ដី​ប្រដៅ” > ទារាធីន) អ្នក​ដែល​លុះ​ក្នុង​អំណាច​ប្រពន្ធ​ត្រួតត្រា​លើ, អ្នក​ដែល​ពឹង​ផ្អែក​ផ្ដេក​គំនិត​នឹង​កិច្ចការ​សព្វ​គ្រប់​ទៅ​លើ​ប្រពន្ធ ។
  5. ទារានុគ្រោះ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទារ + អនុគ្រហ > ទារានុគ្រហ; ទារ + អនុគ្គហ > ទារានុគ្គហ) ការ​អនុគ្រោះ​ភរិយា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុគ្រោះ ផង) ។
  6. ទារិកា ( ន.នាមសព្ទ )
    ក្មេង​ស្រី, ក្មេង​ស្រី​តូច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ទារក​ទារិកា តាម​ធម្មតា​ក្មេង​នៅ​តូច ប្រឡាក់​សម្លៀក​ខូច ព្រោះ​ទទូច​លេង​ដី​ខ្សាច់ (សម្រាប់​ក្មេង​តូច​ៗ) ។
  7. ទារុណ ( គុ.គុនសព្ទ ) [រុន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទារុណ ឬ ទារូណ) កាច, កាច​អាក្រក់, អាក្រក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អំពើ​ទារុណ អ្នក​ដែល​ធ្វើ​ស៊ុន តែង​នឹក​មមៃ ព្រួយ​ហើយ​ព្រួយ​ទៀត ចង្អៀត​ចិត្ត​ក្រៃ ដល់​ពេល​ជិត​ក្ស័យ នឹក​ឃើញ​ឥត​ភ្លេច ។
  8. ទារុណ​កម្ម ( ន.នាមសព្ទ ) [--ណៈក័ម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទារុណ ឬ ទារូណ + កម៌ន៑) អំពើ​កាច, អំពើ​អាក្រក់, អំពើ​សាហាវ​យង់ឃ្នង : ពុំ​គួរ​ធ្វើ​ទារុណកម្ម​ដល់​មនុស្ស​និង​សត្វ​ឡើយ ។
  9. ទារុណ​ភាព ( ន.នាមសព្ទ ) [--ណៈភាប ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទារុណភាវ; ទារុណ ឬ ទារូណភាវ) ភាវៈ​កាច, ភាព​ជា​អ្នក​កាច; ភាវៈ​ឬ​ដំណើរ​អាក្រក់, ការ​ឃោរឃៅ ។
  10. ទារុ​កម្ម ( ន.នាមសព្ទ ) [--ក័ម ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទារុ “ឈើ, ឧស” + កម៌ន៑ “ការ, ការងារ, អំពើ”) ការ​ឈើ, ការ​ធ្វើ​ឈើ, ការ​កាប់​ឈើ​ឬ​កាប់​ឧស ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ទារ ( v ) [tie]   - detail »
    to demand; to beseech; to request (re)payment, ask for something which is owed; to reclaim; to crave
  2. ទារក ( n ) [tierʊək]   - detail »
    (male) infant / new-born child; baby boy
  3. ទារា ( n ) [tierie]   - detail »
    wives
  4. ទារាធីន ( n ) [tierietʰɨn]   - detail »
    husband who is dominated by his wife, henpecked husband
  5. ទារានុគ្រោះ ( n ) [tierienuʔkrʊəh]   - detail »
    kindness towards one's wife
  6. ទារិកា ( n ) [tieriʔkaa]   - detail »
    (female) infant; baby girl
  7. ទារុកម្ម ( n ) [tieruʔkam]   - detail »
    wood-cutting
  8. ទារុណ ( adj ) [tierun]   - detail »
    to be cruel, ferocious, savage
  9. ទារុម័យ ( adj ) [tieruʔmey]   - detail »
    to be wooden, of wood.
  10. ទារុម័យ ( n ) [tieruʔmey]   - detail »
    something which is made of wood


Prohok Solutions @2017 : Learn Khmer | Khmer Calendar