Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: តំបន់

Chuon Nath's Khmer-Khmer Dictionary
  1. តំបន់ ( ន.នាមសព្ទ )
    ទី; ប៉ែក​ដី; ប៉ែក​ព្រៃ ជាដើម : ក្នុង​តំបន់​មួយ, ដី​មួយ​តំបន់; ព្រៃ​មួយ​តំបន់ ។ ទី​ស្ដីការ​រាជការ​មួយ​ផ្នែក​តូច មាន​សង្កាត់​ប៉ុណ្ណោះ​ៗ មាន​អ្នក​រាជការ​ថ្នាក់​លេខាធិការ​ស្រុក​ម្នាក់ ឬ​នាយ​រាជ​តម្រួត​ម្នាក់​ជា​មេ​គ្រប់គ្រង ជា​តំណាង​អភិបាល​ស្រុក ក៏​ហៅ​តំបន់ ដែរ : តំបន់​អូររាំងឪ (ក្នុង​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម), តំបន់​ត្រាំខ្នារ (ក្នុង​ស្រុក​បាទី​ខែត្រ​តាកែវ) ។ល។ មេ​តំបន់​មួយ​ៗ ហៅ​ថា ចៅ​តំបន់ (កាល​ពី​ដើម តំបន់ នេះ អាច​ឲ្យ​សរសេរ​ជា ដំបន់ ក៏​បាន ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​លែង​ប្រើ, ត្រូវ​សរសេរ ដំបន់ ចំពោះ​តែ វាយ​មួយ​ដំបង​ត្រូវ​ដំបន់​យ៉ាង​ធ្ងន់ ឯណោះ​ដោយ​ឡែក​ទៅ​វិញ)។
Headley's Khmer-English Dictionary
  1. តំបន់ ( n ) [tɑmbɑn]
    region, locality, district, section, zone; parcel of land; division, branch; post, point; field, sphere (under the KR regime the country was divided into zones and regions; a region was composed of several zones and a zone was composed of several districts; តំបន់ replaced ខេត្ត​ )


Prohok Solutions @2017 : Learn Khmer | Khmer Calendar