Khmer Dictionary: ឡូ
Chuon Nath's Khmer-Khmer Dictionary
-
ឡូ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីសូរស្រែកខ្លាំងឮគ្រលួច ឬសូរនិយាយខ្លាំងពេញសំឡេង : ស្រែកឡូ, និយាយឡូៗ ។
-
ឡូ
( ន.នាមសព្ទ )
[ឡូ]
or ឡូត៍
( បារ.បារាំង ( ភាសាបារាំងសែស ) )
(ឡូត៍ Lot) ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ : ដីមួយឡូ, បែងចែកជាឡូត៍ ។ ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់ ៦ គូ ឬ ចំនួន ១២ (ដូចយ៉ាងចាននិងដបជាដើម) : ចានមួយឡូ (ចាន ១២), ថ្នាំដបពីរឡូ (ថ្នាំទឹក ២៤ ដប) ។
-
ឡូ
( ន.នាមសព្ទ )
or ឡូ៎
( យ.យួន ( ភាសាយួន ) )
(ហ្លូ៎ Lõ “រន្ធ; ប្រហោង”) ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបោះកាសឬលុយឲ្យចូលក្នុងរន្ធដីតូច... ជាល្បែងក្មេង : ពួកក្មេងលេងឡូ (សព្វថ្ងៃរាជរដ្ឋាភិបាលហាមមិនឲ្យលេង ព្រោះជាល្បែងស៊ីសងនាំឲ្យហិនហោចប្រយោជន៍គ្រប់យ៉ាង) ។
-
ឡូង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីសូរស្រែកឮមូលគ្រលួចទៅខាងលើ : ស្រែកឡូង, សម្ដីឡូង (វ៉ូង) ។
-
ឡូងឡាង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីសូរស្រែកឡូងៗក្អេងក្អាង : ស្រែកឡូងឡាង ។
- និយាយឡូងឡាង និយាយវ៉ូងវ៉ាង ។
-
ឡូញ
( គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
មូលស្រួចជ្រលមសណ្ឋានគូទត្រល់ (សម័យឥឡូវមិនដែលប្រើ) ។ ព. សា. មិនឡូញទេ មិនកើតទេ, មិនផេះទេ ។ ចួនកាលប្រើសំដៅសេចក្ដីថា “ខូច, វិនាស; មិនកើតការ” ក៏មាន : ឡូញហើយ ! វិនាសហើយ !, អស់កើតជាការហើយ !; ប្រើជា ក្បាលឡូញ ក៏មាន : អស់កើតជាក្បាលឡូញអីហើយ ! (ព. សា.) ។
-
ឡូត៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡូ ២ ន.) ។
-
ឡូយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្សឡូយ, គំនិតឡូយ; កុំឡូយពេក ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡូយថូយ>ឡូយថូយ ផង) ។
-
ឡូយថូយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( យ.យួន ( ភាសាយួន ) )
ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស : គំនិតឡូយថូយ; ធ្វើការឡូយថូយ (ពាក្យសាមញ្ញទំនើបថ្មី) ។
-
ឡូឡា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឡូៗខ្លាំងៗ : និយាយឡូឡា; សម្ដីឡូឡា ។
Headley's Khmer-English Dictionary
-
ឡូ
( v )
[loo]
- detail »
to shout, cry out, yell.
-
ឡូ
( adv )
[loo]
- detail »
with a loud shout, with screams
-
ឡូ
( n )
[loo]
- detail »
kind of gambling game in which the players try to toss a coin into or near a hole, pitch and toss, coin toss
-
ឡូ
( clf )
[loo]
- detail »
for dozens eg. ចានមួយឡូ one dozen plates
-
ឡូ
( n )
[loo]
- detail »
lot / plot of land (for a house)
-
ឡូកឡំ
( adj )
[look - lɑm]
- detail »
to be confused, tangled, in a chaotic state
-
ឡូង
( adv )
[looŋ]
- detail »
very loudly
-
ឡូញ
( adj )
[looɲ]
- detail »
to be conical, have a long conical end; round and pointed
-
ឡូញ
( v )
[looɲ]
- detail »
to be impossible (to do)
Reference: មិនឡូញទេ -
ឡូញ
[looɲ]
- detail »