Khmer Dictionary: សយ
Chuon Nath's Khmer-Khmer Dictionary
-
សយ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
រោមជាកញ្ចុំឬសំណុំរោមនៅកសត្វ មានក្ងោកនិងសីហៈជាដើម : សយ-កក្ងោក ។ ពាក្យសម្រាប់និយាយផ្សំឬស៊ែម, កែមជាមួយនឹងពាក្យឯទៀត ; បរិវារសព្ទ : ពាក្យសយ (ម. ប្រ.) ។
- សយសង្វារ សំណុំខ្សែសង្វារ : មានសយសង្វារ នែបកែវប្រពាល កម្រងកែវភ្ញី ឆត្រប្រាក់ឆត្រមាសឱភាសពិសី បាត្រកែវមណី ឈូកឈរទ្រង់ផ្កា (ពាក្យកាព្យសរសើរព្រះបាទ) ។
- ខ្សែសយ សរសៃមាសឬប្រាក់សម្រាប់ប៉ាក់ដាគ្រឿងលំអ ។
-
សយន --
or សយនោ--
(ម. ក្នុង ព. សយនៈ ឬ សយនា) ។
-
សយនៈ
( ន.នាមសព្ទ )
[សៈ យ៉ៈ ន៉ៈ]
or សយនា (សៈ យ៉ៈ ន៉ា)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សយន; ឝយន) ទីឬកន្លែងដេក, ដំណេក; ការដេក, ឥរិយាបថដេក : ទែនសយនា (រ. ស.) គ្រែសម្រាប់ស្ដេចផ្ទំ, ក្រឡាបន្ទំ ។
- សយនកាល ឬ
- --វេលា ពេលដេក ។
- សយនដ្ឋាន កន្លែងសម្រាប់ដេក ។
- សយនាសនៈ (បា. < សយន “ទីសម្រាប់ដេក” + អាសន “ទីសម្រាប់អង្គុយ”) ទីដេកនិងទីអង្គុយ (សេនាសនៈ) ។
- សយនោកាស (បា. សយន + ឱកាស) ឱកាសសម្រាប់ដេក; ពេលទំនេរសម្រាប់ដេក ។ ល។
-
សយម្ពរា
( ន.នាមសព្ទ )
[សៈ យុ័ម-ព. រា ]
or ស្វយម្ពរា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សយំវរា ឬ សយម្ពរា; ស្វយំវរា) ស្រីដែលរើសរកប្តីខ្លួនឯងតាមស្ម័គ្រចិត្ត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សយម្ពរា ច្រើនប្រើកិរិយា ផ្គាប់ផ្គុនបុរស ដែលមានរូបឆោម លោមព័ណ៌ស្រស់បស់ ពុំគិតពីអស់ ទ្រព្យធនអ្វីឡើយ ។
-
សយម្ភូ
( ន.នាមសព្ទ )
[សៈយុ័ម-ភូ ]
or ស្វយម្ភូ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជា ស្វយំភូ ក៏មាន) អ្នកកើតឯង; អ្នកបានសម្រេចគុណវិសេសខ្លួនឯង ។ ព្រះសម្មាសម្ពុទ្ធ; ព្រះបច្ចេកពុទ្ធ : ព្រះសយម្ភូ (ព. ពុ.) ។ តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ ។
-
សយាលុ
( គុ.គុនសព្ទ )
[សៈយ៉ា-លុ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝយាលុ) ដែលងុយដេកច្រើន, ដែលមានចំណូលខាងដេក, ល្មោភដេក : មនុស្សសយាលុ ។
-
សយូវ
[សៈយ៉ូវ ]
មើលក្នុងពាក្យ ស្រយូវ ។
-
សយ្យា
( ន.នាមសព្ទ )
[សៃយ៉ា ]
or សេយ្យា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝយ្យា) ការដេក, ការសម្រេចឥរិយាបថដេក ។ ខ្មែរច្រើនប្រើក្លាយជា សយ្យាសន៍ ឬ សេយ្យាសន៍ ប្រើជា កិ. សំដៅសេចក្ដីថា “ដេក”; (រ. ស.) :
- ទ្រង់សយ្យាសន៍ ទ្រង់ផ្ទំ ។ ប្រើជា គុ. ឬ ន. ក៏មាន :
- ព្រះពុទ្ធរូបសេយ្យាសន៍ ព្រះពុទ្ធរូបបែបផ្ទំ ។
- សីហសេយ្យាសន៍ បន្ទំបែបដំណេកសីហៈ គឺផ្ទំផ្អៀងទៅខាងស្ដាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ (បន្ទំព្រះពុទ្ធ) : ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេចសីហសេយ្យាសន៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សយ្យាសន៍ ឬ សេយ្យាសន៍ ផង) ។ល។
-
សយ្យាសន៍
( ន.នាមសព្ទ )
[សៃយ៉ាស ]
or សេយ្យាសន៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝយ្យា; សេយ្យា “ការដេក; ទីដេក” + អាសន “ទីអង្គុយ”) ទីដេកនិងទីអង្គុយ (សយនាសន) ។ ខ្មែរច្រើនប្រើជា កិ. ក្លាយសេចក្ដីថា “ដេក” ក៏មាន, ជា ន. “ការដេក” ក៏មាន, ប្រើជា រ. ស. : ទ្រង់សេយ្យាសន៍; ទ្រង់សម្រេចសេយ្យាសន៍ (ប្រើក្លាយជា សៃយាសន៍ ក៏មាន; បើឲ្យត្រឹមត្រូវគួរប្រើជា សយ្យា ឬ សេយ្យា) ។
Headley's Khmer-English Dictionary
-
សយ
( n )
[sɑɑy]
- detail »
mane (of an animal); feathers on the neck (of birds)
-
សយ
( n )
[sɑɑy]
- detail »
word which always occurs in a compound form with another word, but which has no meaning by itself, euphonic word; bound morpheme
-
សយនា
- detail »
See: សយនៈ -
សយនាសនៈ
( n )
[saʔyaʔnaasaʔnaʔ]
- detail »
bed and seat (place to lie down and place to sit)
-
សយនោកាស
( n )
[saʔyaʔnaokaah]
- detail »
time for rest / relaxation
-
សយនៈ
( n )
[saʔyaʔnaʔ]
- detail »
bedroom; sleeping place; sleep
-
សយម្ពរា
( n )
[saʔyampeaʔrie]
- detail »
young woman who chooses a husband by herself
-
សយម្ភូ
( n )
[saʔyampʰuu]
- detail »
one who achieves a goal by himself / herself, one who is self-dependent (epithet of the Buddha or of the Indian gods Brahma, Shiva, and Vishnu)
-
សយម្ភូត
( adj )
[saʔyampʰuut]
- detail »
to be spontaneous
-
សយាលុ
( adj )
[saʔyaaluʔ]
- detail »
to be a sleepy-head, frequently sleepy, inclined to sleep, drowsy