Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សរ

Chuon Nath's Khmer-Khmer Dictionary
  1. សរ ( ន.នាមសព្ទ ) [ស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝរ) ព្រួញ, កាំ, កាំ​ធ្នូ, កាំ​ស្នា : ស្ដេច​ផ្លែង​សរ ; ត្រូវ​សរ ។
    - សរ​ជ័យ សរ​មាន​ជ័យ ។
    - កូន​សរ ព្រួញ; គ្រាប់​កាំភ្លើង ។ល។
  2. សរ ( កិ.កិរិយាសព្ទ ) [ស ]   ( បា.បាលី​ ( បាលីភាសា ) )
    រឭក, រឭក​ឃើញ, នឹក​ឃើញ, សា​ដឹង​ឡើង​វិញ ។
    - សរ​ជាតិ ដឹង​ជាតិ ។
    - សរ​ញាណ ពិចារណា​ឬ​រំពឹង​ដឹង​ហេតុ​ច្បាស់​ទៅ​ខាង​អតីត​កាល ឬ​ខាង​អនាគត​កាល : ព្រះ​ពុទ្ធ​ទ្រង់​សរ​ញាណ... (បា. សរ​ញ្ញាណ ន. ញាណ​ឬ​ប្រាជ្ញា​ជា​គ្រឿងរ​ឭក​ឃើញ) ។
  3. សរណ --
    (ម. ក្នុង ព. សរណៈ) ។
  4. សរណៈ ( ន.នាមសព្ទ ) [សៈរ៉ៈណៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សរណ; ឝរណ) ទី​រឭក, ការ​រឭក​ដល់; ទី​ពឹង, ពំនាក់, ទី​អាង, ទី​ជ្រក​អាស្រ័យ; ផ្ទះ, លំនៅ; គ្រឿង​ការពារ គ្រឿង​គ្រប់គ្រង​រក្សា; ព្រះ​និញ្វន ។
    - សរណក្ខ័យ ឬ--ក្ស័យ ដំណើរ​អស់​ទី​ពឹង, អស់​ទី​ពំនាក់ ។
    - សរណ​គមន៍ (--គំ) ការ​ពោល​ពាក្យ​ប្តេជ្ញា​យក​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង (ព. ពុ.) ។
    - សរណ​ត្រ័យ ប្រជុំ​បី​នៃ​សរណៈ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ តាម​លទ្ធិ​ព្រាហ្មណ៍​ថា ប្រជុំ​បី​នៃ​សរណៈ គឺ​ព្រះ​ព្រហ្ម, ព្រះ​សិវៈ, ព្រះ​វិស្ណុ, (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃ​សរណៈ ផង) ។ សរណ​ទាន ការ​ឲ្យ​សរណ​គមន៍ (ព. ពុ.) ។
    - សរណ​ទាយក (--យក់) អ្នក​ឲ្យ​សរណ​គមន៍ (ព. ពុ.) ។ អ្នក​ឲ្យ​ទី​ពំនាក់, អ្នក​ឲ្យ​ទី​ពឹង (បើ​ស្ត្រី​ជា សរណ​ទាយិកា) ។
    - សរណ​ធម៌ ធម៌​ដែល​ជា​ទី​ពឹង (ធម៌​ជា​កុសល) ។
    - សរណ​ភេទ ដំណើរ​ដាច់​ទី​ពឹង ។ល។
  5. សរទកាល or សរទរដូវ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សរទៈ) ។
  6. សរទៈ ( ន.នាមសព្ទ ) [សៈរ៉ៈទៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សរទ; ឝរទ៑) រដូវ​ចុះ​អ័ព្ទ​ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ; ហៅ សរទ​កាល ឬ សរទ​រដូវ; ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ>រតូវ ឬ រដូវ ត្រង់ រដូវ​ទី ៣ ដែល​និយាយ​ពី​រដូវ ៤ និង​ត្រង់ រដូវ​ទី ៦ ដែល​និយាយ​ពីរ​រដូវ ៦) ។
  7. សរពាង្គ [សៈរ៉ៈពាង]
    មើល​ពាក្យ សព៌ាង្គ ។
  8. សរពើ [សៈរៈ--] or ស័រពើ
    មើល​ពាក្យ សារពើ ។
    - ស័រពើ សម្រាប់​ប្រើ​ក្នុង​កាព្យ ។
  9. សរពេជ្ញ [សៈរ៉ៈពេច់]
    មើល​ពាក្យ សព៌េជ្ញ ។
  10. សរព្រះ ( ន.នាមសព្ទ ) [ស--]
    ឈ្មោះ​ឈើ​អសារ​ជាតិ​មួយ​ប្រភេទ​ដើម​តូច​ទាប ស្លឹក​ឆែក​ៗ សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​ល្ហុង​ខ្ញែរ​តែ​តូច​ៗ​ជាង សម្បុរបៃតង​ប្រផេះ ផ្កា​សម្បុរ​ក្រហម មាន​ជ័រ​ស, គេ​ច្រើន​ដាំ​ជា​លំអ​ឬ​ប្រើ​ជា​គ្រឿង​តាំង, ប្រើ​ជា​ថ្នាំ​បញ្ចុះ​ក៏​បាន : ដើម​សរ​ព្រះ ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. សរ ( v ) [sɑɑ]   - detail »
    to probe the ground using a pronged metal rod Surin
  2. សរ ( n ) [sɑɑ]   - detail »
    kind of plant with red flowers, (it is grown for decoration and can be used in the preparation of a laxative)

    Reference: សរព្រះ
  3. សរ ( n ) [sɑɑ]   - detail »
    arrow
  4. សរ ( v ) [sɑɑ]   - detail »
    to remember / recall (a past life, esp. refers to an incarnation of the Buddha)
  5. សរណៈ ( n ) [saʔraʔnaʔ]   - detail »
    remembrance
  6. សរណៈ ( n ) [saʔraʔnaʔ]   - detail »
    refuge, haven; help, support; dwelling, residence; protective device / object
  7. សរណៈ ( n ) [saʔraʔnaʔ]   - detail »
    Nirvana
  8. សរទៈ ( n ) [saʔraʔteaʔ]   - detail »
    fall season, autumn
  9. សរពាង្គ   - detail »
    See: សព៌ាង្គ
  10. សរពើ   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar