Khmer Dictionary: កប្ប
Chuon Nath's Khmer-Khmer Dictionary
-
កប្ប
( ន.នាមសព្ទ ) [កាប់] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កល្ប) កាលដែលតាំងនៅយូរអង្វែង : មួយកប្ប, ភ្លើងប្រល័យកប្ប ។
-
កប្បព្រឹក្ស
( ន.នាមសព្ទ ) [កាប់ប៉ៈព្រឹក ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កល្បវ្ឫក្ស) ឈ្មោះឈើវិសេសរបស់ព្រះឥន្ទ្រនៅជាន់តាវត្តឹង្ស ឬឈើវិសេសដែលកើតមានក្នុងកាលខ្លះក្នុងមនុស្សលោក ដោយបុណ្យនៃអ្នកដែលមានបុណ្យកុសលខ្លាំង ជាឈើមានផ្លែចេញមកជារបស់ផ្សេងៗ តាមគួរដល់សេចក្ដីប្រាថ្នា ។
-
កប្បាស
( ន.នាមសព្ទ ) [កាប់បាស ] ( បា.បាលី ( បាលីភាសា ) )
ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំសំខាន់ មានផ្លែបង្កើតជាសំឡីសម្រាប់ធ្វើជាអំបោះត្បាញសំពត់; សព្វថ្ងៃពាក្យនេះ ច្រើនប្រើក្លាយទៅជាក្របាស ប៉ុន្តែត្រូវឈប់លែងប្រើតទៅទៀត ។
Headley's Khmer-English Dictionary
-
កប្ប
( n ) [kap, kappaʔ-] - detail »
long (period of) time, eternity; era, age
-
កប្បាស
( n ) [kapbaah] - detail »
cotton (Gossypium arboreum or G. hirsutum; the plant and fiber but not the thread)