Khmer Dictionary: វិវេក
Chuon Nath's Khmer-Khmer Dictionary
-
វិវេក
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីស្ងាត់; ការស្ងាត់ចាកអារម្មណ៍សៅហ្មង; ការពិចារណាឃើញសេចក្ដីពិត ។ គុ. ស្ងាត់ ។
- វិវេកដ្ឋាន ឬ--ស្ថាន ឋានស្ងាត់ ។
- វិវេកភាព (--កៈ-ភាប) ភាវៈស្ងាត់ ។
- វិវេការម្មណ៍ (បា. < វិវេក + អារម្មណ) អារម្មណ៍ស្ងាត់ (ចាកសេចក្ដីសៅហ្មង) ។ (ព. ពុ.) :
- កាយវិវេក (--យ៉ៈ--) សេចក្ដីស្ងាត់កាយ;
- ចិត្តវិវេក (ចិត-តៈ--) សេចក្តីស្ងាត់ចិត្ត;
- ឧបធិវិវេក (អ៊ុ-ប៉ៈ-ធិ--) សេចក្ដីស្ងាត់កិលេស ។
Headley's Khmer-English Dictionary
-
វិវេក
( n ) [viʔveik] - detail »
quiet, seclusion; meditation (in search of the truth); loneliness.
-
វិវេក
( adj ) [viʔveik] - detail »
to be secluded, remote; quiet, tranquil; melancholy, lonely and sad
-
វិវេការម្មណ៍
( n ) [viʔveikaarɑm] - detail »
peaceful mind, peace of mind
-
វិវេកី
( adj ) [viʔveikəy] - detail »
to be solitary, lonely