Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 50 Khmer/Thai/Chinese Movies Soundtracks

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 50 : MP CD No. 50 Khmer/Thai/Chinese Movies Soundtracks (Youtube)
Track :3
Title :ស៊ី​បាយ​បោក​ឆ្នាំង
Singers :អ៊ឹង ណារី, ប៉ែន រ៉ន
Lyric :

(ពោល):នែ៎!វ៉ឺយ ពួកអាស៊ីបាយបោកឆ្នាំង ឈប់សិន!...កុំអាលទៅណា ជំរះបញ្ជីរគ្នាឲ្យអស់សិន!... 

១.(ប)ពួកឯងទាំងបួនប្រាំនាក់ ហ៊ានយកប្រាក់អញមកទិញដី 
(ប)សូមលោកប៉ាកុំខឹងធ្វើអ្វី មកទិញដី ដើម្បីលៃរកស៊ី 
(ស)ប៉ាអើយប៉ា សូមលោកប៉ា ស្តាប់កូនទាំងពីរ 
(ប)អញមិនស្តាប់ អញចង់តែស៊ី 
(ស)កូនទាំងពីរច្បាស់ជានៅមេម៉ាយ... 

(បន្ទរ)បោកឆ្នាំងស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ បោកឆ្នាំងស៊ីបាយ 
ស៊ីទាំងបាយកកបាយក្តាំង ស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ! 

២.(ប)កូនខូចលោកក៏ខិល អំបិលត្រូវនឹងម្ជូរក្តិបស្វាយ 
(ប)ពួកចោលប្លន់សំរាតកាយ ខ្ញុំក៏លាយថ្នាំឲ្យលេបគ្រប់គ្នា 
(ស)ប៉ាអើយប៉ា ម្ជូរក្រូចឆ្មាត្រូវនឹងត្រីភ្លា ខ្ញុំទិញដីទុកចិញ្ចឹមទា 
(ស)ឯខ្ញុំបងវា លៃចិញ្ចឹមកង្កែប។ 

៣.(ប)អញក្តៅណាស់!ក្តៅណាស់!...ចង់លោតទៅព្រលះឲ្យឆែប 
(ប)ប្រពន្ធខ្ញុំចិញ្ចឹមកង្កែប ខ្ញុំលួចធ្វើក្អែប ខាំកង្កែបស្រីៗ 
(ប)ឯខ្ញុំលួចទិញដី បើកកន្លែងថ្មី ស្លៀកខ្យល់ដណ្តប់មេឃ។ 

៤.(ស)ប្តីខ្ញុំគិតនេះត្រូម៉ក លុយមិនខក បើគិតតាមជើងលេខ 
(ស)បើកក្លិបស្លៀកខ្យល់ដណ្តប់មេឃ ចូលទៅដេកស្រូបយកខ្យល់អាកាស 
(ប)ប៉ាអើយប៉ាកូប្រសារ មិនមែនផ្តេសផ្តាស បើប៉ាខឹងនឹងកូនខ្លាំងណាស់ ចាំដល់ផ្ទះ សឹមគិតគូរជាថ្មី 

(បន្ទរ)បោកឆ្នាំងស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ បោកឆ្នាំងស៊ីបាយ 
ស៊ីទាំងបាយកកបាយក្តាំង ស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ! 

៥.(ស)បើប៉ាងចង់អាយុវែង ចាស់ឬក្មេងអាចចូលមកសំរាកកាយ 
(ស)នោះប៉ាច្បាស់ជាបានសប្បាយ បានរីករាយចាស់ប្រែទៅជាក្មេង 
(ប)ប៉ាអើយប៉ា មានកញ្ញាស្អាតៗមានភ្លេង 
ចាស់ៗប្រែជានៅក្មេង ចាំប្រឡែងគក់ច្របាច់ឲ្យ។ 

៦.(ប)អ៊ើត្រូវមែន!ត្រូវមែន!លុយកាក់រាប់សែន អញមិនស្តាយក្រោយ 
(ប)សូមលោកប៉ា ធ្វើជាអំណោយ ចាំដល់ថ្ងៃក្រោយគង់បានកំរៃ 
(ស)រឿងយើងអស់រញ៉េរញៃ បើកកន្លែងថ្មី ស្លៀកខ្យល់ដណ្តប់មេឃ 

(បន្ទរ)បោកឆ្នាំងស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ បោកឆ្នាំងស៊ីបាយ 
ស៊ីទាំងបាយកកបាយក្តាំង ស៊ីបាយបោកឆ្នាំង បោកឆ្នាំងស៊ីបាយ! 

Source/Link :http://chanbokeo.com

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar