Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 31 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 31 : MP CD No. 31 Various Khmer Artists Collection (Youtube)
Track :15
Title :ប្រវត្តិ​ស្នេហ៍​កម្ម
Singers :រស់ សេរីសុទ្ធា
Lyric :

I. ខ្ញុំ ​ចង់​តែ​រត់​ឲ្យ​ផុត​ទ្វីប​លោក លាង​ក្ដី​សោយ​សោក បេះដូង​គ្រាំ​ក្រៀម
ព្រោះប្ដី​ចិត្ត​ចើក​ឲ្យ​ខ្ញុំ​ចុក​ឈាម ខ្ញុំ​ព្រាត់​ក្នុង​នាម ភក្ដី​ស្នេហា។

II. ខ្ញុំ ​ខំ​ស្រែក​ច្រៀង​ប្រវត្តិ​ស្នេហ៍​កម្ម បំពេរ​ផ្ដែ​ផ្ដាំ តាម​ខ្សែ​ជល​សារ
សមុទ្រ​ធំ​ធេង​អូនរែង​ទុក្ខា ដូច​​ចិត្ត​សាវា មិន​ស្កប់​នឹង​ស្នេហ៍។

R. ទុំ​ទាវ​រឿង​ចាស់ ខ្ញុំ​ខ្មាស់​អនេក ស្នេហ៍​​ខ្ញុំ​រឿង​ប្លែក ប្ដី​ចិត្ត​ប្រួល​ប្រែ
ជឿ​តាម​ហោរ៉ា ថា​ខុស​ឆ្នាំ​ខែ ជឿ​តាម​ពាក្យ​ម៉ែ ឆ្លើយ​ថា​គូ​កម្ម។

III. ខ្ញុំ​ច្រៀង​រៀប​រាប់​រឿង​អភ័ព្វ​ស្នេហ៍ រឿង​ប្រុស​គេច​កែ បំភ្លេច​បណ្ដាំ
ស្រឡាញ់​ស្រី​ក្មេង លួច​លាក់​ច្រើន​ឆ្នាំ ប្រវត្តិ​ស្នេហ៍​កម្ម បាន​ប្ដី​ចិត្ត​ចើក៕

Source/Link :http://souveniroldsong.blogspot.com/2012/11/blog-post_7731.html

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar