Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 2 VOY HO Romvong Vol. No. 2

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 2 : MP CD No. 2 VOY HO Romvong Vol. No. 2 (Youtube)
Track :9
Title :សាច់​ជ្រូក​បី​ជាន់
Title Transliteration :Sach Chrook Bey Choan
Title Translation :Pork Belly
Singers :ស៊ីន ស៊ីសាមុត, ប៉ែន រ៉ន
Lyric :

១. (ប) អញ្ជើញទៅណាមកណា?
(ស) ច៎ាៗសួស្ដីលោកតា
អ៊ូយពាក់អាវផ្កា សង្ហាកន្លង
ខ្ញុំសូមលោកតាមេត្តាផង
ខ្ញុំហៅបងៗ បងៗបានឬទេ?
(ប) មិនអីទេ មិនអីទេ មិនអីទេ
សូមណាស់ អូនហៅបងៗ។

២. (ស) បងៗអាយុប៉ុន្មាន?
(ប) កល្យាណ កុំសួរអាយុអី
(ស) ខ្ញុំថាជាងម្ភៃ ត្រូវទេណាបង
(ប) ត្រូវម៉ាច់ ត្រូវម៉ាច់តែម្ដង
(ស) ឱ!បងអើយបង
មានគូហើយឬនៅ?
(ប) នៅទេ នៅទេ នៅទេ
(ស) បើនៅទេ អូនស្នេហ៍បងហើយ។

៣. (ស) នាងខ្ញុំសូមបងប្រណី
(ប) ចង់បានអី ស្រដីកុំលាក់
(ស) ចង់បានលុយកាក់ ទៅកាត់អាវថ្មី
(ស) ហ៏! យកទៅ ដប់ម៉ឺនណាពិសី
(ស) យកហើយកុំភ័យ លាហើយណាលោកតា
(ប) អីយ៉ាស់ៗ អីយ៉ាស់អីយ៉ា
ហៅឯងតា បោកឯងតែម្ដង។

៤. (ស) លាហើយលោកតាកញ្ចាស់
(ប) ផ្តេសផ្តាស កុំទាន់ទៅណា
យីស! អស្ចារ្យៗ មកបោកស្រស់ៗ
យីអើ! ឡានខូចមិនឆេះសោះ
ស្រីៗបោកអស់ ដប់ម៉ឺនតាមមិនទាន់
វាមើលឯងជាសាច់ជ្រូកបីជាន់
ឲ្យវាហាន់ ឆាផងស្ងោរផង។

បន្ទរៈ ៤

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar