Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 109 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 109 : MP CD No. 109 Various Khmer Artists Collection (Youtube)
Track :2
Title :លា​លុះ​អវសាន
Singers :ស៊ីន ស៊ីសាមុត
Lyric :

I. អនិច្ចាជីវិត ងងឹតលែងភ្លឺទៅហើយ ឱ! ទឹកភ្នែកអើយ អ្នកហូរដល់ណា 
ទោះបីអ្នកហូរជោរជាជលសា ក៏ឋានៈស្នេហា គ្មានមេត្តាដល់ចិន្តាដែរ ។ 

II. នឹកឃើញទាំងអស់ អនុស្សារីយ៍ថ្មីៗ ជាប់ក្លិនពិសីនៅនឹងនាសា 
តែម្ចាស់នៃក្លិននឹងឃ្លាតហើយណា ម្តាយអូនចិត្តឫស្យា គ្រាន់តែស្នេហាក៏មានឋានៈ ។ 

R. ធ្វើម្តេចបងជាអ្នកក្រ ទោះស្នេហ៍អូនស្នេហ៍ដោយស្មោះស ក៏គ្មានសង្ឃឹមឡើយ 
ពីថ្ងៃនេះទៅត្រូវព្រាត់គ្នាហើយ លាហើយៗ អូនអើយនៅឲ្យសុខចុះ ។ 

III. លាហើយៗ លាលុះអវសានជីវិត លាទាំងដួងចិត្ត នឹកគ្មានរសាយ 
ប្រុសណាមិនព្រួយ ប្រុសណាមិនស្តាយ ស្តាយអើយសែនស្តាយ ដោះស្រាយយ៉ាងណា ក៏គ្មានសង្ឃឹម ៕

Source/Link :http://chanbokeo.com

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar