Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song:

Topics :: Khmer Oldies Song Detail

Unknown Production

Title :សង្សារ​សម្លាញ់​ចិត្ត
Title Transliteration :Songsa Somlanh Chet
Title Translation :Beloved Girlfriend
Singers :ស៊ីន ស៊ីសាមុត
Lyric :

១. ឱ សង្សារមាសបងអើយ
តាំងពីត្រាណត្រើយព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ហូ៎...ហូ៎...ហូ៎...
ស្រណោះបឹងតូចអុំទូកលេងជាមួយគ្នា
ក្រោមព្រះចន្ទ្រារស្មីសោភាដូចភក្ត្រកល្យាណ
ពេលអូនបានញញឹមមកកាន់រៀមម្ដងៗ
ឲ្យរៀមស្នេហ៍ស្នងស្នេហ៍នួនល្អង
ជាប់ក្នុងចិត្តបំភ្លេចមិនបាន។

២. ឱ សង្សារមាសបងអើយ
តាំងពីត្រាណត្រើយព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ហូ៎...ហូ៎...ហូ៎...
ស្រណោះវាលវែងកន្លែងធ្លាប់អង្គុយលេង
ស្ដាប់ចម្រៀងបទភ្លេងធម្មជាតិបំពេរអារម្មណ៍
ច្រៀងសណ្ដំឲ្យក្ដីនឹកម៉ុមរសាយទុក្ខស្រមៃក្ដីសុខ ទុក្ខក្នុងចិត្តឥតកង្វល់ណាអូនអើយ។

៣. ឱ សង្សារមាសបងអើយ
តាំងពីត្រាណត្រើយព្រាត់ទៅ
អូនទុកនៅអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
ហូ៎...ហូ៎...ហូ៎...
ក្នុងចិត្តស្នេហ៍កាយឆ្ងាយដូចរូបអូនរលត់សង្ខារ
បងប្រាថ្នាក្នុងចិត្តសច្ចាជួបតែត្រាណត្រើយ
មាសបងអើយរៀមទុក្ខឥតស្បើយឥតល្ហើយទេ ទុក្ខរឹតតែទ្វេអាល័យស្នេហ៍មួយជីវិតបំភ្លេចមិនបាន។

Source/Link :http://khmeroldies.org
Prohok Solutions @2017 : Learn Khmer | Khmer Calendar