Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song:

Topics :: Khmer Oldies Song Detail

Unknown Production

Title :សម្ពាយ​កម្ម
Singers :ស៊ីន ស៊ីសាមុត
Lyric :

ពោល៖  កូនមាសម្តាយ ! កូនស្លាប់ចោលម្តាយហើយ ! ម្តាយឈឺចាប់ណាស់ ! មិនគួឪពុកកូន គេបំភ្លេចម្តាយនិងកូន ហើយ ទៅរៀបការចោលម្តាយសោះ ម្តាយត្រូវតែបីសពកូន ចូលរោងការដើម្បីចង់ដៃឪពុកកូន !... 

I.ភក្តីបីកូន លូនឡើងរោងការ ទាំងទឹកនេត្រា ស្រក់លើខន្ធស្លា ស្នេហាចុកឈាម ចងដៃសពកូន ល្ខោនស្នេហ៍ចៅព្រាហ្ម ភ្លេងការគំរាម ក្បត់ឈាមគំរក់លោកយ៍ ។ 
II.ថ្ងៃសុក្រនាងសើច ប្រឡែងនឹងស្នេហ៍ ថ្ងៃសៅរ៍ប្រួលប្រែ ទឹកប្រាក់បំបែរញែកនាងពីប្តី ឆាកល្ខោនទន្សាយ ក្លាយជារាជសីហ៍ បាយខុនចងដៃ ឯរូបស្រីថ្ងៃចងដៃសពកូន ។ 
R.ឱ! សម្ពាយកម្ម ចាំតែសង្កត់ រូបស្រីកំសត់ ឲ្យព្រាត់ភពស្នេហ៍សោះសូន្យ ទឹកស័ង្ខទឹកភ្នែក ជើងមេឃនិងក្បួន ឪកាត់ទោសកូន ជំនូនទឹកភ្នែកសោក។ 
III.រឿងមនុស្សជារឿង ដានកង់រទេះ​ ជួបគ្នាថ្ងៃនេះ ថ្ងៃស្អែកក៏ប្រេះបែកពីឱរា សម្ពាយទឹកភ្នែក សែនផ្នូរបុត្រា ដូចពាក្យលោកថា អារសាច់ជូនខ្លាទើបនៅស្រុកបាន ។ 

Source/Link :http://chanbokeo.com
Prohok Solutions @2017 : Learn Khmer | Khmer Calendar