Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អគ្រ
or អគ្រ--
(មើលក្នុងពាក្យ អគ្គ ឬ អគ្រ) ។
-
អឃម័យ
( គុ.គុនសព្ទ )
[អៈឃៈម៉ៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អឃមយ < អឃ “បាប; សេចក្ដីទុក្ខ” + មយ “ដែលសុទ្ធតែ”) ដែលសុទ្ធតែបាបឬបរិបូណ៌ដោយសេចក្ដីទុក្ខ, ដែលរងសុទ្ធតែទុក្ខ : មនុស្សអឃម័យ, ចិត្តអឃម័យ ។
-
អឃោស
( គុ.គុនសព្ទ )
[អៈឃោ-សៈ ]
or #NAME?
( បា.បាលី ( បាលីភាសា ) )
ដែលមិនគឹកកង, ដែលមានសូរសព្ទមិនកងរំពង ។ ន. អក្សរដែលមានសំឡេងមិនគឹកកង, មាន ១១ តួគឺ ក ខ, ច ឆ, ដ ឋ, ត ថ, ប ផ; ស, បើរាប់ ឝ, ឞ តាម សំ. ផ្សំផងជា ១៣ តួ (ព. វ.) ។ ព. ផ្ទ. ឃោស ឬ ឃោសៈ ។ អឃោសសព្ទ សូរមិនគឹកកង ។
-
អឃ៌
( គុ.គុនសព្ទ )
[អ័រ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អគ្ឃ) ដែលមានតម្លៃ, ថ្លៃ, ថ្លៃថ្លា ឬថ្លាថ្លៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគ្ឃ ឬ អគ្ឃិយ ផង) ។ សម្តេចព្រះអឃ៌អគ្គមហេសី ព្រះអគ្គមហេសីថ្លៃថ្លា គឺខត្តិយានីជាព្រះអគ្គមហេសីដែលបានមុទ្ធាភិសេករួមរាជាសនៈជាមួយនឹងព្រះរាជាជាព្រះរាជស្វាមី (ប្រើក្លាយជា អាឃ៌ ក៏មាន អ. ថ. អារ : ព្រះអាឃ៌អគ្គមហេសី) ។
-
អង
( កិ.កិរិយាសព្ទ )
គាំទ្រទប់ពីក្រោម, ត្រកងទប់ : អងមនុស្សឈឺ ។
- អបអង អបទប់ ។
-
អង់
( កិ.កិរិយាសព្ទ )
រង់, រង់ចាំ, ឈប់ចាំ : អង់មួយស្របក់, អង់ចាំ (ពាក្យសាមញ្ញប្រើកាត់ខ្លីមកពីពាក្យ បង្អង់) ។
-
អង់គ្លេស
(ម. ព អង្គ្លេស) ។
-
អង់អាច
( គុ.គុនសព្ទ )
ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក : មនុស្សអង់អាច, សម្ដីអង់អាច,ចិត្តអង់អាច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធម្មតាអ្នកប្រាជ្ញ មានចិត្តអង់អាច កាន់ធម៌សុចរិត ទោះគេបង្ខំ បំភ័ន្តគំនិតឲ្យកាន់ទុច្ចរិត សូវស្លាប់មិនកាន់ ។
-
អង្ក
( ន.នាមសព្ទ )
[អង់-កៈ ]
or អង្កៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្ក ឬ អង្កន) គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា (ឱង្កា) ។
- អង្កវិទ្យា វិទ្យាលេខ, វិជ្ជានព្វន្ត ។
-
អង្កត់
( ន.នាមសព្ទ )
កន្ទុយឧសឬកំណាត់ឈើតូចខ្លី : អង្កត់ឧស, អង្កត់ឈើ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រូបប្រាណស្រស់ៗ ស្រាប់តែលោអស់ ជីវិតសូន្យឈឹង ជារូបស្តឹងស្តូក ឥតផ្អូកឥតដឹង ដេកផ្ងារសន្ធឹង ដូចជាអង្កត់ ។ អង្កត់ឧសឈើ គេអាចយកធ្វើ- ការកើតតាមបទ ប្រើជានេះនោះ តាមពេលក្រខ្សត់ ឯរូបរលត់ ឥតខ្លឹមសារឡើយ ។ ព. ពុ. ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>