Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហិមា--
(មើលក្នុងពាក្យ ហិមៈ) ។
-
ហិមាល័យ
( ន.នាមសព្ទ )
[ហិ-ម៉ាល៉ៃ ឬ--ល៉ៈយ៉ា]
or ហិមាលយា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ហិម “ទឹកសន្សើម” + អាលយ “លំនៅ” = លំនៅនៃទឹកសន្សើម) ឈ្មោះដងភ្នំច្រើនសង្កាត់ជាប់តៗគ្នា រាំងព្រំដែនប្រទេសឥណ្ឌាពីទិសខាងកើតទៅទិសពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រនិងទន្លេឥណ្ឌុសឬស៊ិន្ទ (ក្នុងសម័យបុរាណហៅ ភ្នំហិមវ័ត ឬ ភ្នំហិមវ័ន្ត, ខ្មែរច្រើនហៅ ភ្នំហិមពាន្ត ឬ ហេមពាន្ត) ពួកអ្នកភូមិសាស្រ្តបានពិនិត្យមើលដោយគ្រឿងវាស់ សម័យបច្ចុប្បន្នឃើញបណ្តោយដងភ្នំនេះ ២. ២៥០ គីឡូម៉ែត្រ, ត្រង់កំពូលដែលខ្ពស់ៗជាងគេ ខ្លះមានកម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះខ្ពស់ ៨. ៥៨១ ម៉ែត្រ, ខ្លះខ្ពស់ ៨. ៥៨០ ម៉ែត្រ; កំពូលក្រៅពីនេះក៏សុទ្ធសឹងតែខ្ពស់ៗត្រដឹមត្រដែតចុះតាមលំដាប់ៗគ្នា, ជាដងភ្នំមានឈ្មោះលេចឮប្រាកដពេញសកលលោក... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ >ហិមៈ និង ហិមពាន្ត ផង) ។
-
ហិមៈ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហិម) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ (ព្រះចន្រ្ទ) ។
- ហិមគិរី ឬ
- --បព៌ត, --សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។
- ហិមទ្យោតិ (ទ្យោត) ឬ - --ភានុ, --រង្សី, --រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ (ព្រះចន្រ្ទ) ។
- ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម ។
- ហិមបាតកាល ឬ - --រដូវ, --សម័យ (--ប៉ា-តៈ--) រដូវរងា ។
- ហិមវ័ន្ត ឬ - --វា, --វាន្ត (--វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត (ភ្នំហិមាល័យ) ។
- ហិមវន្តប្បទេស ឬ - --ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត ។
- ហិមវាស ឬ - --វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។
- ហិមាគម (--គំ; សំ. បា. < ហិម + អាគម “ជាទីមក”) កាលឬសម័យជាទីមកនៃទឹកសន្សើម (រដូវរងា) ។
- ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ”) ភ្នំដែលស្រោប ដោយទឹកសន្សើម (ភ្នំហិមពាន្ត) ។
- ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ល។
-
ហិរញ្ញ
( ន.នាមសព្ទ )
[--រ៉ាញ់]
or ហិរណ្យ (--រ៉ាន់)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់ (ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្តី ដែលរម្លាយសិតជារូបប្រាក់រូបមាស សម្រាប់ចាយក្តី); ទ្រព្យ ។ សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ “ប្រាក់” ប៉ុណ្ណោះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --រ៉ាញ់-ញៈ ឬ--រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬ ហិរណ្យ-- ជាងប្រាក់ (បើស្រ្តីជា --ការិកា) ។
- ហិរញ្ញគព្ភ ឬ - ហិរណ្យគ័ភ៌ (--គ័ប ឬ --គ័រ) ព្រះព្រហ្ម ។
- ហិរញ្ញប័ដ, --បដ្ត ឬ - ហិរណ្យ-- ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់ (ហៅ ធនបត្រ ក៏បាន) ។
- ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។
- ហិរញ្ញម័យ ឬ - ហិរញ្ញសម័យ ឬ - ហិរណ្យ-- ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ : របស់ហិរញ្ញម័យ ។
- ហិរញ្ញមូល ឬ - ហិរណ្យ-- ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន ។
- ហិរញ្ញវត្ថុ ឬ - ហិរណ្យព័ស្តុ (--ព័ស) ប្រាក់សម្រាប់ចាយ ។ល។
-
ហិរញ្ញ--
(មើលក្នុងពាក្យ ហិរញ្ញ ឬ ហិរណ្យ) ។
-
ហិរណ្យ
or ហិរណ្យ--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិរញ្ញ) ។
-
ហិរិ
( ន.នាមសព្ទ )
or ហិរី
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហ្រី) សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប : មនុស្សមានហិរិ ។
- ហិរិនិសេធ អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ ព្រោះមានហិរិ (បើស្រ្តីជា ហិរិនិសេធា) ។
- ហិរិមន្ត (--ម៉ន់) អ្នកមានហិរិ : មនុស្សហិរិមន្ត (បើស្រ្តីជាហិរិមតី ឬ --មន្តី) ។
- ហិរិឱត្តប្បៈ ឬ - ហិរោត្តប្បៈ (--ឱត-ត័ប-ប៉ៈ ឬ ហិរោត-ត័ប-ប៉ៈ) ហិរិ និង ឱត្តប្បៈ (សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប) : ហិរិឱត្តប្បៈជាធម៌សំខាន់របស់មនុស្ស ។ល។
-
ហិរិ--
(មើលក្នុងពាក្យ ហិរិ) ។
-
ហិរោត្តប្បៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិរិ និង ឱត្តប្ប ឬ ឱត្តប្បៈ) ។
-
ហិល
( គុ.គុនសព្ទ )
រិលមុខមិនសូវមុត ព្រោះកាប់ដីឬកាប់ជ្រលួសត្រូវដីរឿយៗ : ចបហិលមុខ; កាន់កាំបិតចែតកាប់ជ្រលួសត្រូវដីហិលមុខអស់ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>