Khmer Dictionary: ប្រមា
Chuon Nath's Khmer-Khmer Dictionary
-
ប្រមាទ
( ន.នាមសព្ទ )
[--ម៉ាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។ កិ. ភ្លេច, ធ្វេស, ប្រហែស ស្មារតី : ជនណាប្រមាទប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។ (ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា : ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក) ។