Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្ហួរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហួរ ។
-
បង្ហួល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហួល ។
-
បង្ហួស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហួស, ធ្វើឲ្យរំលង : ដើរបង្ហួស, ទៅបង្ហួស ។
-
បង្ហើប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហើប : បង្ហើបគ្របឆ្នាំង ។
-
បង្ហើម
( ន.នាមសព្ទ )
ទមស្រូវ (ដែលផើម) : បង្ហើមស្រូវ, ទឹកជន់លិចស្រូវរូតបង្ហើមអស់ ។
-
បង្ហើយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហើយ, សម្រេចឲ្យហើយ : បង្ហើយការ, បង្ហើយសន្ទូង ។
-
បង្ហើយ
( ន.នាមសព្ទ )
ទីបំផុតនៃរលាក្បាលមនុស្សប៉ែកពីមុខត្រង់ដែលស្ដើងជាងគេ ។
-
បង្ហើរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហើរដោយអំណាចខ្យល់ : បង្ហើរខ្លែងតាមវាលស្រែ ។
-
បង្ហៀរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហៀរ : បង្ហៀរទឹក ។
-
បង្ហៀរ
( ន.នាមសព្ទ )
គ្រឿងសេះសម្រាប់បង្ខាំមាត់ដឹកនាំឲ្យដើរ ឬជិះកាន់ទាញទប់ : ទាញបង្ហៀរសេះ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>