Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជាតិភូមិ
( ន.នាមសព្ទ )
[ជា-តិ-ភូម]
( បា.បាលី ( បាលីភាសា ) )
(ជាតិ + ភូមិ) ភូមិកំណើត, ស្រុកកំណើត ។
-
ជាតិរស
( ន.នាមសព្ទ )
[--តិរស់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រសអំពីកំណើត, ឱជារសដែលកើតឯងស្រាប់ ដូចយ៉ាងរសអំពៅជាដើម; ខ្មែរយើងច្រើននិយាយថា
- រសជាតិ ។
-
ជាតិលិង្គ
( ន.នាមសព្ទ )
[ជាតិលឹង]
( បា.បាលី ( បាលីភាសា ) )
លិង្គតាមជាតិ គឺប្រុស, ស្រី, ញី, ឈ្មោល, ខ្ទើយដែលមានភេទស្រេចស្រាប់ពីកំណើតមកហើយ ។ ម. ផ្ទ. សម្មតិលិង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ និងពាក្យ លិង្គ ទៀតផង) ។
-
ជាតី
( ន.នាមសព្ទ )
ឈ្មោះសំពត់មួយបែប ពួកទេសឯក, តែមានពណ៌ក្រហម : សំពត់ជាតី ។
-
ជាតីឧត្តម
( ន.នាមសព្ទ )
តំណែងឋានៈជាព្រះអករ៍យាយចាស់ៗ ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តា ប្រោសតែងតាំងឲ្យមានយសធំ ប៉ុន្តែឥតនឿយហត់ដោយការងារអ្វីទេ គ្រាន់តែទូលក្រាបបង្គំគាល់ម្ដងម្កាលតាមពេលកំណត់ក្នុងរាជពិធីម្ដងៗ ។
-
ជាតូបករណ៍
( ន.នាមសព្ទ )
[--បៈ-ក]
( បា.បាលី ( បាលីភាសា ) )
ឧបករណ៍របស់ជាតិ, គ្រឿងជួយទំនុកបម្រុងដល់ជាតិ ។
-
ជាតូបនីយកម្ម
( ន.នាមសព្ទ )
[ជាតូ-ប៉ៈ-នី-យៈ-កាំ]
( បា.បាលី ( បាលីភាសា ) )
(ជាតិ + ឧបនីយ + កម្ម) ការធ្វើ ឬការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬរបស់ជាតិដទៃឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ : ជាតូបនីយកម្មនៃច្បាប់របស់រាជការបារាំងសែសដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានធ្វើរួចហើយ តាំងពីប្រទេសនេះបានទទួលឯករាជ្យ ។
-
ជាត់
( កិ.កិរិយាសព្ទ )
សម្រេងទឹកពីភាជន៍ផ្សេងៗ មានឆ្នាំងជាដើម : ជាត់បាយ ។
-
ជាត្យានុវាទ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ជាតិ + អនុវាទ = ការពោលទោសចំពោះជាតិ, ឬការពោលតិះដៀលជាតិ ។
-
ជាតស្រង់
( ន.នាមសព្ទ )
[ជាត-- ]
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីឆ្កោក តែតូចជាង, មានព្រុយទាំងពីរខាងនិងខាងលើខ្នង, ចុងកន្ទុយមានសម្បុរខ្មៅលាយក្រហម ។
<< Prev 1 ... 15 16 17 18 19 20 Next >>