Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឯ

Chuon Nath's Khmer-Khmer Dictionary
  1. ឯកឧកញ៉ា ( ន.នាមសព្ទ ) [អែក-អុក-ញ៉ា] or ឯកឧត្ដម
    ពាក្យ​សម្រាប់​ប្រើ​រៀង​ពី​ខាង​ដើម​ឋានន្តរ​នៃ​មន្រ្តី​មាន​ស័ក្តិ​ខ្ពស់ : ឯក​ឧត្ដម​នាយក​រដ្ឋ​មន្រ្តី, ឯក​ឧត្ដម​ឧត្ដម​សេនីយ​ឯក... ។ ទាំង​ពីរ​ពាក្យ ប្រើ​អក្សរ​សង្ខេប​ថា ឯ. ឧ. ដូច​គ្នា (បារ. Excellence, Son--, S.E.) ។ ប៉ុន្តែ ឯក​ឧកញ៉ា ប្រើ​តែ​ក្នុង​រជ្ជ​កាល​សម័យ​បុរាណ​ព្រេង​នាយ, គេ​និយាយ​កាត់​ខ្លី​ថា លោក​ឯកឧក, សម័យ​បច្ចុប្បន្ន​នេះ ប្រើ​ពាក្យ ឯក​ឧត្ដម (ឯ. ឧ.) ។
  2. ឯកឯង ( គុ.គុនសព្ទ ) [អែកអែង]
    ដែល​ទោល, ម្នាក់​គត់, តែ​ឯង, តែ​ម្នាក់​ឯង ឧ. មនុស្ស​ឯកជន, រស់​នៅ​ឯកឯង ។
  3. ឯកា or ឯកា--, ឯកោ, ឯកោ--, ឯកំ
    (មើល​ក្នុង​ពាក្យ ឯក) ។
  4. ឯង ( បុ. ស.បុរិសសព្ទនាម ) [អែង ]
    អ្នក ។ ពាក្យ​សម្រាប់​ហៅ មនុស្ស​ក្មេង​ជាង​ឬ​តូច​ទាប​ជាង ក្នុង​ទី​ចំពោះ​មុខ : ឯង​ទៅ​ណា ?; ឯង​ទាំងអស់​គ្នា កុំ​អាល​ទៅ​ណា ! ។ អា​ឯង  ព. សា. ប្រើ​ជា អា​អ្ហែង; ហង​ឯង  ព. សា. ប្រើ​ជា អ្ងែង, និយាយ​ថា អា​អ្ហែង​ទៅ​ណា ?; អ្ងែង​មក​ពី​ណា ? (សម្រាប់​ប្រើ​ក្នុង​ការ​និយាយ​ស្ដី​ធម្មតា​ឬ​ក្នុង​រឿង​ប្រលោមលោក​ជាដើម) ។
  5. ឯង ( និ.និបាតសព្ទ ) [អែង ]
    ចំពោះ​ខ្លួន, ផ្ទាល់​ខ្លួន, លើ​ខ្លួន, ពី​ខ្លួន, ពី​ទំនើង​ខ្លួន : ខ្លួន​ឯង, ឯក​ឯង, ម្នាក់​ឯង ។ ដែល​ជា​របស់​ខ្លួន : របស់​ឯង, គ្នា​ឯង ។ ស្រាប់, ស្រេច​ស្រាប់; តាម​សញ្ជាតិ, តាម​ធម្មតា; ដែល​មិន​បាច់​ធ្វើ, មិន​បាច់​ទិញ​ជាដើម : ត្រពាំង​កើត​ឯង, ឈើ​ដុះ​ឯង, របស់​បាន​ឯង, ចេះ​ឯង; ការ​នុះ​វា​ឯង​ៗ​ទេ ! ។ មែន, ពិត, មែន​ពិត; គត់; ហោង : ដូច្នោះ​ឯង, នុ៎ះ​ឯង; តែ​ប៉ុណ្ណេះ​ឯង ។ល។
  6. ឯតទគ្គ-- or ឯតទគ្គា
    (មើល​ក្នុង​ពាក្យ ឯតទគ្គៈ) ។
  7. ឯតទគ្គៈ ( ន.នាមសព្ទ ) [អេ-តៈទ័ក-គៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឯតទគ្គ < ឯត “នេះ; នុះ” + ទ-អាគម + អគ្គ “ខ្ពស់, ខ្ពង់ខ្ពស់, ឧត្ដម; លើស”; ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ “បុគ្គល​នុះ​លើស​គេ”) អ្នក​ដែល​គេ​លើក​ថា​លើសលែង​ឬ​ប្រសើរ​ជាង​គេ​ខាង​មុខ​ការ​ឬ​ក៏​ចំណេះ​វិជ្ជា​ណា​មួយ : គ្រូ​បង្រៀន​នុះ រាជការ​លើក​ជា​ឯតទគ្គៈ​ខាង​វិជ្ជា​លេខ (បើ​ស្ត្រី​ជា ឯតទគ្គា) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ឯតទគ្គ  (អេ-តៈទ័ក-គៈ), ដូច​ជា ឯតទគ្គដ្ឋាន ទី​ជា​ឯតទគ្គៈ ។
    - ឯតទគ្គ​បុគ្គល ឬ
    - --បុរស បុគ្គល​ឬ​បុរស​ជា​ឯតទគ្គៈ ។
    - ឯតទគ្គ​ភាព ភាព​ជា​ឯតទគ្គៈ ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួក​សាស្រ្តាចារ្យ ដែល​នៅ​ធ្វើ​ការ ក្នុង​វិទ្យាល័យ នុះ​គេ​សុទ្ធ​តែ មាន​វិទ្យា​ថ្លៃ ទាន់​កាល​សម័យ នៃ​ការ​សិក្សា ។ ខ្លះ​មាន​ចំណេះ ខ្ពស់​ដល់​ថ្នាក់​ចេះ ឯតទគ្គា គួរ​បុត្រ​ធីតា កូន​ចៅ​រាល់​គ្នា ឲ្យ​មាន​វិជ្ជា ឯតទគ្គៈ ។
  8. ឯតើ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អ៊ីតើ “ទេ​តើ”) ។
  9. ឯថា or ឯថាៈ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អ៊ីថា ឬ អ៊ីថាៈ) ។
  10. ឯទៀត ( សព្វ.សព្វនាម )
    មួយ​ទៀត ផ្សេង​ទៀត ដទៃ​ទៀត ។

<< Prev   1   2   3   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar