Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាសាឍ

Chuon Nath's Khmer-Khmer Dictionary
  1. អាសាឍ ( ន.នាមសព្ទ ) [--សាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាឞ‌ាឍ; អាសាឡ្ហ) ឈ្មោះ​ខែ​ទី ៨ នៃ​ចន្ទគតិ​កាល : ខែ​អាសាឍ (ប្រើ​ក្លាយ​ជា អាសាធ ក៏​មាន; ហៅ អាសាឍ​មាស ឬ អាសាឡ្ហ​មាស ក៏​បាន “ខែ​អាសាឍ”) ។ បើ​ឆ្នាំ​ដែល​មាន​លើក​ខែ (តាម​អំណាច​ចន្ទគតិ) ត្រូវ​លើក​ត្រង់​ខែ​អាសាឍ​នេះ​ឲ្យ​ជា​ពីរ​ខែ, ខែ​អាសាឍ​មុន​ហៅ
    - បឋមាសាឍ (ប៉ៈឋៈម៉ា--) ឬ - ប្រថមាសាឍ (ប្រៈ ថៈម៉ា--) “អាសាឍ​ទី ១”, ខែ​អាសាឍ​ក្រោយ​ហៅ
    - ទុតិយាសាឍ ឬ - ទ្វិតីយាសាឍ “អាសាឍ​ទី​២”; មាន ៣០ ថ្ងៃ​ដូច​គ្នា​ទាំង​ពីរ​ខែ ។ ឈ្មោះ​នក្សត្រឫក្ស​មាន​សណ្ឋាន​ស្រដៀង​នឹង​ឈើ​ច្រត់, មាន ២ យ៉ាង​គឺ
    - បុញ្វសាឍ ឬ - បុញ្វសាឡ្ហ “ផ្កាយ​អាសាឍ​មុន” (ផ្កាយ​ទី ១៨),
    - ឧត្តរាសាឍ ឬ - ឧត្ដរាសាឡ្ហ “ផ្កាយ​អាសាឍ​ក្រោយ” (ផ្កាយ​ទី ១៩), រួម​នក្សត្រឫក្សទាំង ២ នេះ​ហៅ​ថា​អាសាឍា ឬ អាសាឡ្ហា ។
  2. អាសាឍមាស or អាសាឍា, អាសាធ
    (មើល​ក្នុង​ពាក្យ អាសាឍ) ។
Headley's Khmer-English Dictionary
  1. អាសាឍ ( n ) [ʔaasaat]   - detail »
    Asāḍh (eighth month in the Cambodian lunar calendar corresponding to mid-June - mid-July; This month is cancelled and replaced by two new months in a lunar leap year)
  2. អាសាឍ ( n ) [ʔaasaat]   - detail »
    name of a constellation; the 21st and 22nd lunar mansions


Prohok Solutions @2017 : Learn Khmer | Khmer Calendar